
ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន២៣៥នាក់ ដែលបានឆ្លងដែនមកពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកអូរបីជាន់ ត្រូវបានក្រុមការងារប្រចាំការនៅទីនោះបានរៀបចំដឹកជញ្ជូនពួកគាត់ឱ្យធ្វើចត្តាឡីស័កនៅតាមទីតាំងដែលបានកំណត់ទុក។
យោងតួលេខរដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២២ខែធ្នូ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋចំនួន២៣៥នាក់ ក្នុងនោះស្រី ១០៥នាក់ និងកុមារ២៤នាក់ ដែលបានឆ្លងដែនមកពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកអូរបីជាន់ ត្រូវបានក្រុមការងារប្រចាំការនៅទីនោះបានរៀបចំដឹកជញ្ជូនពួកគាត់ឱ្យធ្វើចត្តាឡីស័ក។
កងកម្លាំងប្រចាំការចម្រុះ និងកងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលរង់ចាំទទួលប្រជាពលរដ្ឋមកពីប្រទេសថៃ នៅច្រកចំនួន ៣ មានដូចជា ៖ ច្រកអូរបីជាន់ , ច្រកចំបក់, និង ច្រកស្តុកស្តោ, មិនតែប៉ុណ្ណោះក៏កំពុងតែបន្តចុះត្រួតពិនិត្យតាមច្រកព្រំដែនស្ថិតក្នុងភូមិសាស្ត្រទទួលខុសត្រូវក៏ដូចជា ជួយបោសសម្អាតកាប់ឆ្ការព្រៃកន្លែងត្រៀមបម្រុងទុកបន្ថែមទៀត ហើយក៏បន្តត្រួតពិនិត្យកន្លែងត្រៀម ធ្វើចត្តាឡីស័កជូនដល់ប្រជាពលរដ្ឋដែលឆ្លងដែនមកពីប្រទេសថៃ៕


