កំពង់ចាម៖ រូបសំណាកនាគព័ន្ធថ្នី សាងសង់អំពីស្ពាន់សុទ្ធ ទម្ងន់ ៨តោន និងកំពស់១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ស្ថិតនៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារវត្តប្រាសាទនគរបានជ័យ) គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ សម្រេចបានប្រមាណ៩៨%។
ក្នុងឱកាសដែរ លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី និងបានណែនាំដល់ក្រុមការងារបច្ចេកទេស និងអ្នកពាក់ព័ន្ធត្រូវធ្វើយ៉ាងណាឱ្យសំណង់ជាប្រវត្តិសាស្ត្រ ដែលជាតំណាងឱ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម មានគុណភាពខ្ពស់ប្រកប ដោយស្តង់ដារ និងជាមរតកសម្រាប់ក្មេងៗជំនាន់ក្រោយ។
បើតាមការបញ្ជាក់របស់វិស្វករ ធួន វិថាវិន បានឲ្យដឹងថា រូបសំណាកនាគព័ន្ធថ្នីនេះ ក៏សាងអំពីស្ពាន់សុទ្ធ ទម្ងន់ ៨តោន និងកំពស់១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ដែលជាគំនិតផ្តួចផ្តើមកសាងឡើងដោយ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ រូបសំណាកនាគព័ន្ធថ្មីនេះ កសាងតាមទម្រង់បែបទម្រង់ចាស់ទាំងស្រុង ប៉ុន្តែគ្រាន់តែប្តូពីសុីម៉ង់ មកជាស្ពាន់សុទ្ធ និងទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំ ១៧ម៉ែត្រ×១៧ម៉ែត្រ។
គួរបញ្ជាក់ថា រូបសំណាកនាគព័ន្ធថ្នីខាងលើ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ៩៨% ដោយគ្រោងនឹងធ្វើពិធីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ៕