681 ezgif.com resize
Swift cc time

បង់ក្លាដែសប្រឈមនឹងការបិទ«សេវាទូរស័ព្ទ»ដោយសារវិបត្តិប្រេងឥន្ធនៈនៅមជ្ឈិមបូព៌ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ដាកា៖ ប្រទេសបង់ក្លាដែសកំពុងតែប្រឈមមុខនឹងការបិទសេវាទូរស័ព្ទចល័តទ្រង់ទ្រាយធំរបស់ខ្លួនក្រោយពីកង្វះប្រេងឥន្ធនៈផ្តត់ផ្គង់ទូរសេវាទូរស័ព្ទសារធារណៈមិនគ្រប់គ្រាន់ ។ សមាគមប្រតិបត្តិករទូរគមនាគមន៍ចល័តបង់ក្លាដែស (AMTOB) បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ប្រតិបត្តិការទូរគមនាគមន៍បន្តមិនអាចទ្រទ្រង់បានទៀតទេបើគ្មានប្រេងឥន្ធនៈដែលត្រូវការដើម្បីផ្តល់ថាមពលដល់ប្រតិបត្តិការ រួមទាំងមជ្ឈមណ្ឌលទិន្នន័យ។ AMTOB បានរៀបរាប់ក្នុងលិខិតមួយផ្ញើទៅកាន់គណៈកម្មការបទប្បញ្ញត្តិទូរគមនាគមន៍បង់ក្លាដែស (BTRC) ថា "ស្ថានភាពបានកើនឡើងហួសពីការគ្រប់គ្រងប្រតិបត្តិការ" ដូចច្នេះប្រសិនបើគ្មានប្រេងឥន្ធនៈគ្រប់គ្រាន់នោះទេសេវាទូរស័ព្ទនាៗតាមសារធារណៈនឹងត្រូវបានបិទចោល។

បើតាមសមាគមប្រតិបត្តិករទូរគមនាគមន៍ចល័តបង់ក្លាដែស (AMTOB) បានបញ្ជាក់ថា មជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Centres) ប្រើប្រាស់ប្រេងម៉ាស៊ូតប្រហែលពី ៥០០ ទៅ ៦០០លីត្រក្នុងមួយម៉ោង ដែលសរុបទៅជិត ៤ ០០០លីត្រក្នុងមួយថ្ងៃសម្រាប់មណ្ឌលនីមួយៗក្នុងការដំណើរការ ខណៈពេលនេះស្ថានីយប្រេងក្នុងស្រុកមិនមានលទ្ធភាពផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នោះទេ ហើយបច្ចុប្បន្ននេះស្ថានីយទូរគមនាគមន៍សំខាន់ៗជាច្រើនកំពុងដំណើរការដោយប្រើប្រាស់ប្រេងបម្រុងទាបខ្លាំងជាខ្លាំង និងរងការខ្វះប្រេងក្នុងពេលដ៏ខ្លីខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង