Swift cc time

ចិន រឹតបន្តឹងគ្រួសារ «អ្នកជំនាញ AI និងបន្ទះឈីប»ទៅក្រៅប្រទេស ដើម្បីការពារការលេចធ្លាយបច្ចេកវិទ្យាទៅអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ រដ្ឋាភិបាលចិន បានពង្រីកវិសាលភាពនៃការរឹតបន្តឹងការធ្វើដំណើរទៅក្រៅប្រទេស ដោយរាប់បញ្ចូលទាំងសមាជិកគ្រួសារ (ប្តី ប្រពន្ធ និងកូន) របស់អ្នកជំនាញ និងប្រធានក្រុមហ៊ុន AI ព្រមទាំងក្រុមហ៊ុនផលិតបន្ទះឈីបឯកជនល្បីៗ ដើម្បីទប់ស្កាត់ការលេចធ្លាយបច្ចេកវិទ្យាសំខាន់ៗទៅកាន់សហរដ្ឋអាម៉េរិក។ វិធានការថ្មីនេះ តម្រូវឱ្យសាច់ញាតិផ្ទាល់របស់អ្នកជំនាញបច្ចេកវិទ្យាក្នុងវិស័យយុទ្ធសាស្ត្រទាំងនោះ ត្រូវសុំការអនុញ្ញាតជាមុនពីរដ្ឋាភិបាលក្រុងប៉េកាំង ទោះបីជាការធ្វើដំណើររយៈពេលខ្លី ឬទៅដើរកម្សាន្តក៏ដោយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Japan Times ការរឹតបន្តឹងកាន់តែខ្លាំងនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់កំហិតការធ្វើដំណើរលើអ្នកជំនាញ AI នៃក្រុមហ៊ុនយក្សដូចជា Alibaba និង DeepSeek តាំងពីដើមឆ្នាំ២០២៦ មកម្ល៉េះ។ ទោះបីជាវិធានការនេះមិនមែនជាការហាមឃាត់ទាំងស្រុងក្តី ប៉ុន្តែវាបានបង្កើតជាសម្ពាធយ៉ាងខ្លាំងដល់វិស័យបច្ចេកវិទ្យាឯកជនរបស់ចិន។

គួរបញ្ជាក់ថា ក្តីបារម្ភរបស់ក្រុងប៉េកាំងលើការបាត់បង់ធនធានមនុស្ស និងបច្ចេកវិទ្យាសំខាន់ៗ បានកើនឡើងយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីក្រុមហ៊ុនអាម៉េរិក Meta ព្យាយាមទិញយកក្រុមហ៊ុន Manus ក្នុងតម្លៃ ២ ពាន់លានដុល្លារ ដែលធ្វើឱ្យចិនបង្ខំចិត្តលុបចោលកិច្ចព្រមព្រៀងនោះ និងរឹតបន្តឹងការវិនិយោគពីបរទេសបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង