Img 1426
Swift cc time

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ផ្តល់អាហារូបករណ៍សិក្សាផ្នែកភាសាអង់គ្លេសឥតគិតថ្លៃ ដល់អ្នកធ្វើការក្នុងវិស័យអប់រំផ្នែកភាសាអង់គ្លេស

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ នាថ្ងៃទី១៨ ឧសភា បានប្រកាសបើកទទួលការដាក់ពាក្យអាហារូបករណ៍កម្មវិធី Online Professional English Network (OPEN) ដល់យុវជនកម្ពុជា ដែលកំពុងបំពេញការងារក្នុងវិស័យអប់រំផ្នែកភាសាអង់គ្លេស ដើម្បីពង្រឹងសមត្ថភាព និង ពង្រីកនូវបណ្តាញ។ កម្មវិធីអាហារូបករណ៍នេះ នឹងសិក្សាចាប់ពីថ្ងៃទី៣០ ខែ មិថុនា ដល់ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៦។

បេក្ខជនគួរតែជាគ្រូបង្រៀនដែលមានការលើកទឹកចិត្តខ្ពស់ ឬមន្ត្រីក្រសួង ដែលមានការប្តេជ្ញាក្នុងការអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន និងមានឆន្ទៈចែករំលែកចំណេះដឹងរបស់ជាមួយអ្នកដទៃ។ បេក្ខជនត្រូវមានសមត្ថភាពបំពេញការងារសិក្សានៅកម្រិតសាកលវិទ្យាល័យសហរដ្ឋអាមេរិក មានពេលយ៉ាងហោចណាស់ ៨-១០ ម៉ោងក្នុងមួយសប្តាហ៍ដើម្បីសិក្សា និងមានកម្រិតភាសាអង់គ្លេសល្អប្រសើរ។

គួរបញ្ជាក់ថា កម្មវិធី OPEN (Online Professional English Network) គឺជាកម្មវិធីផ្តួចផ្តើមឡើងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលផ្តល់អ្នកចូលរួមនូវវគ្គសិក្សាឥតគិតថ្លៃ និង មានគុណខ្ពស់តាមប្រព័ន្ធអនឡាញ ក៏ដូចជាធនធានផ្សេងៗសម្រាប់អ្នកអប់រំផ្នែកភាសាអង់គ្លេសទូទាំងសាកលលោក។ កម្មវិធីនេះនឹងជួយពង្រឹងជំនាញក្នុងការបង្រៀនភាសាអង់គ្លេស លើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈ និង ការយល់ដឹងផ្នែកវប្បធម៍តាមរយៈការផ្លាស់ប្តូរការសិក្សា និង កិច្ចសហការតាមរយៈប្រព័ន្ធអនឡាញ។

សម្រាប់បេក្ខជន ដែលមានចំណាប់អារម្មណ៍លើកម្មវិធីនេះ សូមដាក់ពាក្យតាមរយៈ https://openenglishcommunity.org/page/global-online-courses ត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង