ភ្នំពេញ៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា រៀបចំកម្មវិធី«ផ្សាររាត្រីឥណ្ឌូនេស៊ី» នៅថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០-៩:០០ យប់ ដោយមានការលក់ម្ហូបអាហារ ការសម្តែងវប្បធម៌ តន្រ្តីប្រគុំផ្ទាល់ ព្រមទាំងហ្គេម និងផ្សារ នៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ។
យោងតាមគេហទំព័រនៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ស្ថានទូត នឹងរៀបចំ«ផ្សាររាត្រីឥណ្ឌូនេស៊ី» រយៈពេលពីរថ្ងៃ នៅផ្លូវចតុមុខ រាជធានីភ្នំពេញ។ សកម្មភាពនៅក្នុងកម្មវិធីនេះរួមមាន ផលិតផលឥណ្ឌូនេស៊ី ការឡាយតន្ត្រីតន្ត្រីករឥណ្ឌូនេស៊ី និងកម្ពុជា ការសម្តែងរបាំវប្បធម៌ឥណ្ឌូនេសុី និងកម្ពុជា ការធ្វើម្ហូប Nusantara និងការលេងល្បែងកម្សាន្តជាមួយនឹងរង្វាន់ផលិតផលឥណ្ឌូនេស៊ី៕