Img 1426
Swift cc time

ឱកាសសម្រាប់អ្នកការពារសិទ្ធិមនុស្ស កសាងសមត្ថភាព និងជំនាញរយៈពេល ១៨សប្តាហ៍នៅប្រទេសបារាំង

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្មវិធីគំនិតផ្តួចផ្តើម Marianne កំពុងជ្រើសរើសយុវជនដែលមានការប្តេជ្ញាចិត្តខ្ពស់លើការលើកកម្ពស់សិទ្ធិមនុស្ស ឱ្យចូលរួមក្នុងកម្មវិធីកសាងសមត្ថភាពរយៈពេល ១៨ សប្តាហ៍នៅប្រទេសបារាំង (ឆមាសទីមួយនៃឆ្នាំ ២០២៧) ដើម្បីពង្រីកជំនាញ និងបណ្តាញជាមួយមនុស្សជុំវិញពិភពលោក។

កម្មវិធីនេះរួមមានការស្នាក់នៅក្នុងប្រទេសបារាំង និងមានកិច្ចប្រជុំជាមួយតំណាងមកពីភ្នាក់ងាររដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដំណើរទស្សនកិច្ចទៅកាន់ស្ថាប័នអឺរ៉ុប និងអន្តរជាតិនៅទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ការផ្លាស់ប្តូរជាមួយអ្នកធ្វើការនៅទីនោះ និងវគ្គបណ្តុះបណ្តាលដែលនឹងធ្វើឡើងនៅសាកលវិទ្យាល័យបារាំង។

គួរបញ្ជាក់ថា កម្មវីធីគំនិតផ្តួចផ្តើម Marianne សម្រាប់អ្នកការពារសិទ្ធិមនុស្សត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសបារាំងក្នុងការគាំទ្រ និងការពារអ្នកការពារសិទ្ធិមនុស្សនៅជុំវិញពិភពលោក ក្នុងបរិបទអន្តរជាតិដែលសិទ្ធិមនុស្សកំពុងរងការវាយប្រហារកាន់តែខ្លាំងឡើង និងអ្នកការពាររបស់ពួកគេកំពុងស្ថិតនៅក្រោមការគំរាមកំហែង។

សម្រាប់បេក្ខជន ដែលមានចំណាប់អារម្មណ៍លើកម្មវិធីនេះ សូមដាក់ពាក្យតាមរយៈ http://kh.diplomatie.gouv.fr/.../appel-candidatures... ត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង