តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានប្រកាសនៅរសៀលថ្ងៃទី ២០ ខែ មេសា នេះថារញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័របានវាយប្រហារភាគខាងជើងប្រទេសជប៉ុននៅថ្ងៃចន្ទនេះ ដោយទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានអំពីរលកយក្សស៊ូណាមិកម្ពស់ ៣ ម៉ែត្រអាចនឹងកើតមានឡើងក្នុងខេត្តអ៊ីវ៉ាតេ អាអូម៉ូរី និងហុកកៃដូ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនគ្រោះរញ្ជួយដីនេះបានកើតឡើងនៅរសៀលថ្ងៃច័ន្ទនេះ នៅក្នុងដែនទឹកប៉ាស៊ីហ្វិកនៅភាគខាងជើងខេត្តអ៊ីវ៉ាតេ និងមានជម្រៅ ១០ គីឡូម៉ែត្រ ដោយការរញ្ជួយដីនេះមានកម្លាំងគ្រប់គ្រាន់ដើម្បីអង្រួនអគារធំៗរហូតដល់ទីក្រុងតូក្យូ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ហើយអាចនឹងកើតទៅជាគ្រោះស៊ូណាមិមានកម្ពស់ដល់ទៅ ៣ ម៉ែត្រ។ អាជ្ញាធរជប៉ុនបានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានបន្ថែមនៃការវិវត្តន៍នៃគ្រោះរញ្ជួយដីនេះ៕