Img 1426
Swift cc time

CGTI ផ្តល់អាហារូបករណ៍ដល់យុវជនចំនួន ៣០០កន្លែង សិក្សាជំនាញផ្នែកគុណភាព អនុលោមភាព និងផលិតកម្ម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ផ្តល់ជូនអាហារូបករណ៍ថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ ចំនួន ៣០០ កន្លែង ដើម្បីសិក្សាលើជំនាញផ្នែកគុណភាព អនុលោមភាព និងផលិតកម្ម។ អាហារូបករណ៍នេះ ផ្តល់ជូនសម្រាប់យុវជនដែលបញ្ចប់ការសិក្សាកម្រិតត្រឹមថ្នាក់ទី៩ ១០ ១១ និង១២ ដែលមិនទាន់មានជំនាញ។

យោងតាមគេហទំព័រផ្លូវការនៃវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) បានឱ្យដឹងថា អត្ថប្រយោជន៍នៃអាហារូបករណ៍នេះ មានដូចជាការផ្តល់កន្លែងស្នាក់នៅ ផ្តល់អាហារថ្ងៃត្រង់ អាហារសម្រន់ ផ្តល់កុំព្យូរទ័រក្នុងការសិក្សា ផ្តល់ប្រាក់ហ្វឹកហ្វឺនស្របតាមច្បាប់ការងារ ព្រមទាំងជួយរកការងារឱ្យធ្វើទៀតផង។

បើតាមវិទ្យាស្ថាន បេក្ខជនដែលមានបំណងដាក់អាហារូបករណ៍នេះ នឹងឆ្លងកាត់ការប្រឡងជ្រើសរើសចូលរៀនវគ្គទី ១ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦។វិញ្ញាសាប្រឡងរួមមានដូចជា វិញ្ញាសាសរសេរ និងវិញ្ញាសាវាស់ស្ទង់មាត់។ វិញ្ញាសាសរសេរ រួមមាន វិញ្ញាសាវប្បធម៌ទូទៅ និងគណិតវិទ្យា និងវិញ្ញាសាភាសាអង់គ្លេស។ រីឯវិញ្ញាសាវាស់ស្ទង់មាត់ គឺវិញ្ញាសាភាសាអង់គ្លេស។

សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ចូលរួមប្រឡង អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ ៖ https://forms.gle/MUUehVQ1iWnC5HBq9 ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត និងឯកសារសញ្ញាបត្រផ្សេងៗ ព្រមទាំងមកដាក់ពាក្យផ្ទាល់នៅវិទ្យាស្ថាន។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់៖ ០៩៧ ៨២៤ ៧៧៦៦, ០៩៧ ៥៩០ ៥២០៥ ,០១២ ៩០៥ ២០៥,០៩៦ ៩២០ ២០៣៤៕


Khcct banner

អត្ថបទទាក់ទង