Img 1426
Swift cc time

LeadNext ផ្តល់ឱកាសសម្រាប់យុវជនមានអាយុចន្លោះ ១៨-២៥ឆ្នាំ «អភិវឌ្ឍភាពជាអ្នកដឹកនាំ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ LeadNext ជ្រើសរើសយុវជនអាយុចន្លោះ ១៨-២៥ឆ្នាំ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ តាមរយៈការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងការចូលរួមកិច្ចប្រជុំ Global Leaders Summit ដោយផ្ទាល់។ កម្មវិធីនេះទទួលពាក្យពីបេក្ខជនដែលមកពីទូទាំងតំបន់ អាស៊ី និងបាស៊ីហ្វិក និងអាម៉េរិក។

យោងតាមគេហទំព័រ The Asia Foundation កម្មវិធី LeadNext គឺជាកម្មវិធីភាពជាអ្នកដឹកនាំយុវជនលំដាប់កំពូលរបស់ TAF ដែលផ្តោតលើការលើកកម្ពស់ភាពជាពលរដ្ឋសកលក្នុងសតវត្សរ៍ទី21។ កម្មវិធីនេះមានបំណងក្នុងការពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពនៅក្នុងបរិបទវប្បធម៌ចម្រុះ។ កម្មវិធីនេះនឹងដំណើរការចាប់ពីខែមិថុនាដល់ខែកញ្ញា។

បើតាមប្រភពដដែល យុវជនជាច្រើននាក់ដែលមានអាយុចន្លោះពី ១៨-២៥ ឆ្នាំមកពីទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងអាម៉េរិក ចាប់តាំងពីឆ្នាំ២០២២ បានចូលរួមកម្មវិធីនេះបានអភិវឌ្ឍសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយបញ្ហាប្រឈមសកល។ ក្នុងឆ្នាំ២០២៦នេះ កម្មវិធីមានរួមបញ្ចូលគ្នានូវការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំតាមប្រព័ន្ធអនឡាញ ការរៀនជាមួយអ្នកជំនាញ ការណែនាំពីអ្នកជំនាញ និងចូលរួមកិច្ចប្រជុំ Global Leaders Summit។ តាមរយៈបទពិសោធន៍នេះ យុវជនដែលត្រូវបានជ្រើសរើសនឹងអាចពង្រឹងទំនាក់ទំនង និងភាពជាអ្នកដឹកនាំ។

គួរបញ្ជាក់ថា ដើម្បីអាចដាក់ពាក្យ បេក្ខជនតម្រូវឱ្យមានអាយុចន្លោះ ១៨-២៥ ឆ្នាំ ដែលមានភាពស្ទាត់ជំនាញភាសាអង់គ្លេស ព្រមទាំងអាចចូលរួមវគ្គអនឡាញទាំង១៣ និងកិច្ចប្រជុំផ្ទាល់រយៈពេលមួយសប្តាហ៍។ វគ្គអនឡាញនឹងធ្វើឡើងនៅពេលព្រឹកនៅអាស៊ី និងពេលល្ងាចនៅសហរដ្ឋអាមេរិកប្រហែល ២ ម៉ោងក្នុងមួយវគ្គ។ ដើម្បីអាចដាក់ពាក្យ បេក្ខជនត្រូវបំពេញពាក្យតាមរយៈតំណភ្ជាប់ https://webportalapp.com/sp/login/leadnext2026-apply ឱ្យបានត្រឹមថ្ងៃទី៥ ឧសភា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង