681 ezgif.com resize
Swift cc time

ឱកាសសម្រាប់ស្រ្តីខ្មែរ ដែលចង់ពង្រឹងអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ចូលរួមកម្មវិធីGeneration Next ២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្មវិធី Generation Next ២០២៦ បើកឱកាសដល់ស្រ្តីនៅកម្ពុជា ដែលមានបំណងចង់ពង្រឹងអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួន តាមរយៈការសិក្សា និងដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។

កម្មវិធី Generation Next ២០២៦ ទទួលបានការគាំទ្រពីមជ្ឈមណ្ឌលអាស៊ាន-អូស្ត្រាលី ដែលជាការផ្តល់មូលនិធិពេញលេញ និងដំណើរការចាប់ពីថ្ងៃទី ២ ខែកក្កដា ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ (តាមអនឡាញ) ជាមួយនឹងដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា។

កម្មវិធីនេះ ផ្តល់ឱកាសដល់ស្រ្តីដែលមានអាយុចចាប់ពី១៨-៤០ ឆ្នាំ មកពីប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម អូស្ត្រាលី និងទីម័រខាងកើត ដែលជាស្ថាបនិកស្ត្រី ម្ចាស់ក្រុមហ៊ុន អាជីវកម្ម ឬសហគ្រាសខ្នាតតូច។

សេដ្ឋកិច្ចឌីជីថលគឺជាស្ពានដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ីអាគ្នេយ៍ និងអូស្ត្រាលី ដែលបង្កើតឱកាសថ្មីៗសម្រាប់សហគ្រិនវ័យក្មេង។ កម្មវិធីនេះ អ្នកចូលរួមនឹងទទួលបាន កម្មវិធីអភិវឌ្ឍជំនាញរយៈពេល ១៣ សប្តាហ៍ ដើម្បីពង្រឹងអាជីវកម្ម និងភាពជាអ្នកដឹកនាំ, ការចូលរួមដោយផ្ទាល់ជាមួយអ្នកផ្តល់ប្រឹក្សាអាជីវកម្ម ស្ថាបនិកអាជីវកម្ម និងអ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម, គន្លឹះអនុវត្តជាក់ស្តែង ដើម្បីពង្រឹងយុទ្ធសាស្ត្រអាជីវកម្ម និងការរីកចម្រើនរបស់អ្នក, ទំនុកចិត្តក្នុងភាពជាអ្នកដឹកនាំ និងការបង្កើតអាជីវកម្ម និងបណ្តាញទំនាក់ទំនងយូរអង្វែងលើសពីកម្មវិធី។

សម្រាប់បេក្ខនារី ដែលមានចំណាប់អារម្មណ៍លើកម្មវិធីនេះ សូមដាក់ពាក្យតាមរយៈ https://next.startwithhex.com/asean.../generation-next/ ត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង