681 ezgif.com resize
Swift cc time

មនុស្ស ២៤២ នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថៃ កំឡុងបុណ្យសង្រ្កាន្តឆ្នាំថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ របាយការណ៍សរុបនៃគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យសង្ក្រាន្តរយៈពេល ៧ ថ្ងៃនៅប្រទេសថៃ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បង្ហាញថាមានអ្នកបាត់បង់ជីវិតសរុបចំនួន ២៤២ នាក់។

យោងតាមការរាយការណ៍ពីកាសែតVN Express តួលេខនេះមានការថយចុះ ៩,៧% បើធៀបនឹងមធ្យមភាគក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ ខណៈដែលចំនួនគ្រោះថ្នាក់ចរាចរណ៍សរុបចាប់ពីថ្ងៃទី ១០ ដល់ ១៦ ខែមេសា មានចំនួន ១,២៤២ ករណី ដែលធ្លាក់ចុះដល់ទៅ ៣៥,៦% បើធៀបនឹងឆ្នាំមុន។ ទោះបីជាយ៉ាងណា ទីក្រុងបាងកកនៅតែជាតំបន់ដែលមានអត្រាអ្នកស្លាប់ខ្ពស់ជាងគេបំផុត ដោយមានចំនួនរហូតដល់ ២១ នាក់។

យោងតាមការបញ្ជាក់ពីអាជ្ញាធរថៃ មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ក្នុងអំឡុងពេលនេះ គឺការបើកបរលើសល្បឿនកំណត់ (៤០,៦៥%) និងការបើកជែងក្នុងចម្ងាយកៀក (២៥,២០%)។

គួររំលឹកផងដែរថា អាជ្ញាធរថៃបានដាក់ឈ្មោះរយៈពេលនេះថាជា «៧ថ្ងៃគ្រោះថ្នាក់» អស់រយៈពេលប្រមាណមួយទសវត្សរ៍មកហើយ ដើម្បីដាស់តឿនដល់សាធារណជនអំពីហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលដែលប្រជាជនសម្រុកទៅលេងស្រុកកំណើត និងការដើរកម្សាន្តក្នុងពិធីបុណ្យជះទឹក។

លទ្ធផលឆ្នាំ ២០២៦ នេះ បង្ហាញភាពវិជ្ជមានជាងឆ្នាំ ២០២៥ សម្រាប់ប្រទេសថៃ ដែលកាលនោះមានអ្នកស្លាប់រហូតដល់ ២៥៣ នាក់៕

Khcct banner

អត្ថបទទាក់ទង