Img 1426
Swift cc time

ភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ២១លាននាក់ ដើរកម្សាន្តតាមរាជធានី-ខេត្តទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២៦នេះ គិតចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា នៅទូទាំងរាជធានី-ខេត្ត មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តប្រមាណ ២១,០៩២,៤៤៦ នាក់ ក្នុងរយៈពេលបីថ្ងៃ។

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកម្សាន្ត សរុបប្រមាណ ២១,០៩២,៤៤៦នាក់ ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២៦នេះ។ ក្នុងនោះ រួមមានទេសចរជាតិស្នាក់នៅប្រមាណ ១,១៤៥,៤៥០ នាក់, ប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១៩,៨៧៥,៨០៥ នាក់ និងទេសចរបរទេសប្រមាណ ៧១,១៩១ នាក់។

ទន្ទឹមនឹងនេះ រាជធានី-ខេត្តចំនួន៥ ដែលទទួលបានទេសចរច្រើនជាងគេរួមមាន៖ ១.រាជធានីភ្នំពេញ ៤ ៤០២ ០៩២ នាក់, ២.ខេត្តកំពង់ចាម៖ ៤ ១៧៨ ៦២៣ នាក់, ៣. ខេត្តព្រៃវែង៖ ២ ៣២៣ ០៩៦ នាក់, ៤. ខេត្តសៀមរាប៖ ១ ៧៩២ ៤៣៨ នាក់, ៥. ខេត្តកំពង់ស្ពឺ៖ ១ ៧១២ ០០០ នាក់៕

Khcct banner

អត្ថបទទាក់ទង