681 ezgif.com resize
Swift cc time

ពលរដ្ឋលីបង់ស្លាប់កើនដល់ ២,០៥៥ ក្នុងការវាយប្រហារមិនសំចៃដៃរបស់អ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បេរូត៖ ចំនួនពលរដ្ឋលីបង់ដែលបានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារមិនសំចៃដៃរបស់អ៊ីស្រាអែលចាប់តាំងពីដើមខែ មីនា ២០២៦ មកបានកើនដល់ ២,០៥៥ នាក់ និងរបួស ៦,៥៨៨ នាក់ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាពសាធារណៈលីបង់បានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

ប្រធានាធិបតីលីបង់ លោក Joseph Aoun បានទទួលការហៅទូរស័ព្ទនៅថ្ងៃអាទិត្យពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia' al-Sudani ដែលបានសម្តែងការចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះនៃការវាយប្រហាររបស់អ៊ីស្រាអែលថ្មីៗនេះលើប្រទេសលីបង់។

លោក Joseph Aoun ប្រធានាធិបតីលីបង់ 

លោក Al-Sudani បានបញ្ជាក់ជាថ្មីនូវការថ្កោលទោសរបស់អ៊ីរ៉ាក់ចំពោះការវាយប្រហារនេះ ដោយបញ្ជាក់ថា ទីក្រុងបាកដាដ ឈរនៅក្នុងសាមគ្គីភាពជាមួយប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន ក្នុង កាលៈទេសៈដ៏លំបាកបច្ចុប្បន្ន។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia' al-Sudani 

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានបញ្ជាក់ប្រាប់លោក Joseph Aoun នាយករដ្ឋមន្រ្តីលីបង់ ថា អ៊ីរ៉ាក់នឹងផ្តល់ជំនួយបន្ទាន់ដើម្បីកាត់បន្ថយទុក្ខវេទនារបស់ប្រជាជនលីបង់ រួមទាំងប្រេងឥន្ធនៈ អាហារ និងជំនួយមនុស្សធម៌៕

Khcct banner

អត្ថបទទាក់ទង