681 ezgif.com resize
Moneygramott moi1280x163px

ទូតអាម៉េរិកនៅកម្ពុជាចេញសារថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ឆាប់ជាសះស្បើយពីព្រះរោគាពាធ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៣ មេសានេះ បានចេញសារចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការគោរពប្រណិប័តន៍ និង ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គឆាប់បានជាសះស្បើយពីព្រះរោគាពាធ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ទូតអាម៉េរិក បានបង្ហាញក្តីសង្ឃឹមថា ការបួងសួងរបស់មួយនេះ នឹងនៅស្ថិតស្ថេរជាមួយព្រះអង្គ ព្រះរាជវង្សានុវង្ស និង ប្រជាជនកម្ពុជា។ហើយក្នុងឱកាសឈាងចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទូត សូមថ្វាយព្រះពរព្រះអង្គ និង ជូនពរប្រជាជនកម្ពុជាអោយជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសុខភាពល្អបរិបូរណ៏។

គួរបញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានព្រះរាជសារថា ព្រះអង្គទ្រង់មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត។ក្រោយទទួលបានព័ត៌មាននេះ តំណាងស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា បានចេញសារថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីព្រះរោគឡើង​វិញ។

តំណាងស្ថានទូតទាំងនោះមានជាអាទិ៍៖ចក្រភពអង់គ្លេស បារាំង សហភាពអឺរ៉ុប អាល្លឺម៉ុង ជប៉ុន អូស្ត្រាលី កាណាដា សាធារណរដ្ឋឆែក​ និង តួកគី៕


Khcct banner

អត្ថបទទាក់ទង