681 ezgif.com resize
Swift cc time

ក្រុមសិស្សានុសិស្សដែលប្រកួតបង្កើតកម្មវិធីទូរស័ព្ទដៃ ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតថ្នាក់ជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រុមសិស្សានុសិស្សដែលចូលរួមប្រកួតនៅក្នុងកម្មវិធី Technovation Girls Cambodia x Future Digital Talents ឆ្នាំ២០២៦ បានបោះជំហានដល់ការធ្វើបទបង្ហាញ និងធ្វើវីដេអូណែនៃពីកម្មវិធីទូរស័ព្ទដៃរបស់ខ្លួន ព្រមទាំងបង្ហាញពីគំនិត និងមូលហេតុនៃការបង្កើតកម្មវិធីទូរស័ព្ទ និងបង្ហាញការត្រៀមខ្លួនយ៉ាងរួចរាល់សម្រាប់ការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិដែលឈានមកដល់ក្នុងពេលឆាប់ៗនេះ។ កម្មវិធីនេះ ជាភស្តុតាងបង្ហាញថា ក្មេងស្រីមានភាពជាអ្នកដឹកនាំ និងមានភាពច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាសហគមន៍។

កម្មវិធី Technovation Girls Cambodia x Future Digital គឺជាកម្មវីធីប្រកួតប្រជែងមួយសម្រាប់សិស្សានុសិស្សដែលមានអាយុចាប់ពី ០៨ ដល់១៨ឆ្នាំអាចបញ្ចេញសមត្ថភាពនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងចំណេះដឹងទាក់ទងបញ្ញាសិប្បនិម្មិត និងសហគ្រិនភាព តាមរយៈការបង្កើតកម្មវិធីទូរស័ព្ទដៃដើម្បីដោះស្រាយបញ្ហាប្រឈមសហគមន៍ដែលពួកគេបានឃើញ និងចង់ដោះស្រាយ។ មុននឹងឈានមកដល់ការណែនាំអំពីកម្មវិធីទូរស័ព្ទដៃរបស់ខ្លួននេះ ពួកគេបានឆ្លងកាត់ការធ្វើការងារជាក្រុម ការហ្វឹកហ្វឺនពីគ្រូបង្គោល និងវគ្គបណ្តុះបណ្តាលពីកម្មវិធីតាមប្រព័ន្ធអនឡាញជាច្រើនសប្តាហ៍មកហើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២៦នេះកម្មវិធី Technovation Girls Cambodia x Future Digitalមានសិស្សស្រីដាក់ពាក្យចូលរួមរហូតដល់ ៤៣០នាក់ និងសិស្សប្រុស២៣៥នាក់។


Khcct banner

អត្ថបទទាក់ទង