អ៊ូហ្គង់ដា៖ មេបញ្ជាការយោធាអ៊ូហ្គង់ដា ឧត្តមសេនីយ៍ Muhoozi Kainerugaba បានប្រកាសនៅតាមបណ្តាញសង្គម X ថាលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនកងទ័ពអ៊ូហ្គង់ដា១០ម៉ឺននាក់ដើម្បីការពារអ៊ីស្រាអែល ដោយក្នុងនោះមានកងកម្លាំងដ៏ធំមួយនៃយុវជនដែលស្រេកឃ្លានសង្គ្រាមប្រមាណ ៥០ម៉ឺននាក់មួយក្រុមទៀត អាចវាយលុកទីក្រុងតេអេរ៉ង់បានលឿន។ ការប្រកាសរបស់លោកធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីការចរចាសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានបរាជ័យកាលពីថ្ងៃអាទិត្យ។
យោងតាមសំណេររបស់ ឧត្តមសេនីយ៍ Kainerugaba បានសរសេរក្នុងបណ្តាញសង្គម X ថា៖ «ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពង្រាយទាហានអ៊ូហ្គង់ដាចំនួន ១០០,០០០នាក់នៅអ៊ីស្រាអែល។ ក្រោមបញ្ជារបស់ខ្ញុំ។ ដើម្បីការពារដែនដីបរិសុទ្ធ ដែនដីរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះរបស់យើង! លោកបានបញ្ជាក់យ៉ាងច្បាស់ទៀតថាលោកមានយុវជនស្រេកឃ្លានសង្គ្រាមប្រហែល ៥០០,០០០ នាក់។ អ្វីដែលពួកគេចង់បានគឺលុយ។ ពួកគេនឹងចូលស៊ី និងកាន់កាប់ទីក្រុងតេអេរ៉ង់របស់អ៊ីរ៉ង់។
គួររម្លឹកថាកាលពីដើមខែមីនា ឆ្នាំ ២០២៦ កន្លងទៅនេះឧត្តមសេនីយ៍ Kainerugaba ក៏ធ្លាប់បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះ «អ៊ីស្រាអែល» ដោយបង្ហោះថា «ការនិយាយណាមួយអំពីការបំផ្លាញ ឬកម្ចាត់អ៊ីស្រាអែលនឹងនាំយើងចូលទៅក្នុងសង្គ្រាមដោយផ្ទាល់ជាមួយនឹងអ៊ីរ៉ង់។ លោកឧត្តមសេនីយ៍ Kainerugaba វ័យ ៥១ ឆ្នាំ គឺជាកូនប្រុសរបស់ប្រធានាធិបតីអ៊ូហ្គង់ដាគឺលោក Yoweri Museveni ហើយត្រូវបានគេមើលឃើញថាលោកនឹងស្នងតំណែងបន្តពីឪពុកខ្លួន៕