អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១២ មេសាម្សិលមិញ បានប្រកាសបញ្ជូនកងកម្លាំង កងទ័ពជើងទឹកអាម៉េរិក នឹងចាប់ផ្តើមរារាំងនាវាដែលព្យាយាមចូល ឬចាកចេញពីច្រកសមុទ្រ Hormuz ហើយនឹងស្ទាក់ចាប់នាវាដែលបង់ថ្លៃឆ្លងកាត់ទៅកាន់ប្រទេសអ៊ីរ៉ង់ក្នុងដែនទឹកអន្តរជាតិ។ការប្រកាសនេះ ធ្វើឡើងក្រោយពីការចរចារវាងអាម៉េរិក និង អ៊ីរ៉ង់ បានបរាជ័យនៅប៉ាគីស្តាន។
យោងតាមបណ្តាញសង្គមផ្លូវការ លោក ដូណាល់ ត្រាំ បានប្រកាសដាក់បញ្ជូនទ័ពជើងទឹកអាម៉េរិក នឹងចាប់ផ្តើមរារាំងនាវាដែលព្យាយាមចូល ឬចាកចេញពីច្រកសមុទ្រ Hormuz បន្ថែមពីនេះ អាម៉េរិកនឹងចាប់ផ្តើម "បំផ្លាញ" មីនដែលដាក់ដោយអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz។
ការប្រកាសនេះ ធ្វើឡើងភ្លាមៗក្រោយពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានបរាជ័យក្នុងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន បានបញ្ចប់ទៅដោយគ្មានលទ្ធផលជាដុំកំភួន។
ជាការឆ្លើយតបរបស់លោកត្រាំ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានព្រមានថា រាល់ "សកម្មភាពខុស" នៅច្រកសមុទ្រ Hormuz ហើយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ កំពុងត្រួតពិនិត្យច្រកសមុទ្រក្នុងពេលជាក់ស្តែង ហើយបានបន្ថែមថា ចលនាទាំងអស់នៅក្នុងតំបន់គឺស្ថិតនៅក្រោម "ការគ្រប់គ្រងពេញលេញ" នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
យោងតាមសេចក្តីថ្លែងការណ៍ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា នាវាយោធាណាមួយដែលមានបំណងចូលទៅជិតច្រកសមុទ្រ Hormuz ក្រោមចំណងជើង ឬលេសណាមួយនឹងត្រូវបានចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់ ហើយនឹងត្រូវដោះស្រាយយ៉ាងធ្ងន់ធ្ងរ៕