ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុន ច័ន្ទបញ្ញាបុត្រ ដែលជាចៅប្រុសរបស់ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្នបានបញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធាសាន់ហឺសដែលជាសាលាយោធាដែលមានភាពល្បីល្បាញនៅចក្រភពអង់គ្លេស។លោកជាកូនខ្មែរទីពីរហើយដែលបានបញ្ចប់ការសិក្សានៅទីនោះបន្ទាប់ពីលោក ណាល់ ស្ទីវិនដាប្ញទ្ធិដែលបានបញ្ចប់ការសិក្សានៅឆ្នាំ២០២៣។
យោងតាមស្ថានទូតអង់គ្លេសប្រចាំភ្នំពេញ នៅក្នុងថ្ងៃបញ្ចប់ការសិក្សាផ្នែកយោធារបស់យុវសិស្សហ៊ុន ចាន់បញ្ញាបុត្រ ក៏មានការចូលរួមពីលោកជូលៀន ស្មីតដែលជាវរសេនីយ៍ឯកនៃចក្រភពអង់់គ្លេសនាពេលបច្ចុប្បន្ន និងលោកហ៊ុន ម៉ានីដែលជាឪពុកចូលរួមដើម្បីអប់អរសាទរ និងទស្សនាពីធីព្យុហយាត្រាបញ្ជប់ការសិក្សារបស់យុវសិស្សររូបនេះផងដែរ។ នាពេលបច្ចុប្បន្ននេះ មាននិស្សិតបីរូបទៀតដែលកំពុងបន្តការសិក្សាយោធានៅទីនោះ។
គួរបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេស និងកម្ពុជាបានរួមគ្នាពង្រឹងលើវិស័យការពារជាតិ ចាប់តាំងពីការតែងតាំងសេនានុព័ន្ធយោធាដំបូងរបស់អង់គ្លេសនៅឆ្នាំ២០២១មក។ អង់គ្លេសក៏មានផ្តល់ជូនកម្មវិធីអប់រំយោធាដល់កម្ពុជា ក្នុងគោលបំណងគាំទ្រកម្ពុជា ក្នុងការកសាងសមត្ថភាព វិជ្ជាជីវៈភាព និងការប្រកាន់ខ្ជាប់ស្តង់ដារអន្តរជាតិ នៅក្នុងកងយោធពលខេមរភូមិន្ទ៕