ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិព្រះវិហារ បានផ្តល់ថ្នាំពេទ្យ និងសម្ភារៈសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរប្រចាំការនៅក្នុងបរិវេណរមនីយដ្ឋានប្រាសាទកោះកេរដែលបានទទួលការបណ្តុះបណ្តាលអំពីការសង្គ្រោះបឋម ដើម្បីជួយអន្តរាគមន៍សង្គ្រោះបឋមបានភ្លាមៗនៅពេលមានភ្ញៀវទេចរជួបគ្រោះថ្នាក់ដោយយថាហេតុអំឡុងពេលទស្សនាប្រាសាទ។
យោងតាមក្រសួងវប្បធម៌ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦កន្លងទៅនាយកដ្ឋានទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលអំពីវិធីសាស្ត្រសង្រ្គោះបឋមដល់ដល់ភ្នាក់ងារទេសចរ ពលករ បរិស្ថានុរក្ស បម្រើការក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួចមក នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានដឹកនាំដោយក្រុមគ្រូពេទ្យជំនាញមកពីមន្ទីរបពេទ្យកុមារអង្គរខេត្តសៀមរាប។ បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាល នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ផ្តល់ថ្នាំពេទ្យនិងសម្ភារៈសង្រ្គោះបឋម ដល់ភ្នាក់ងារទេសចរដែលទទួលបានការបណ្តោះបណ្តាលដើម្បីអាចសង្គ្រោះភ្ញៀវទេសចរបានទាន់ពេល។
គួរបញ្ជាក់ថា សម្ភារៈសង្គ្រោះបឋមទាំងនេះនឹងត្រូវដាក់តាមគោលដៅសំខាន់ៗដូចជា ប្រាសាទប្រាង្គ ទីតាំងមុខប្រាសាទរួម ប្រាសាទប្រាំ និងប្រាសាទខ្នារត្រពាំងអង្គខ្នារ ។