Img 1426
Swift cc time

មេដឹកនាំក្រុម«ហេសបូឡា»ត្រូវបានអ៊ីស្រាអែលសម្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ដឹកនាំក្រុមហេសបូឡា លោក Naim Qassem 

អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបានប្រកាសពីភាពជោគជ័យជាថ្មីម្តងទៀតនៅរសៀលថ្ងៃទី ៩ ខែ មេសានេះថាខ្លួនបានសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem នៅក្នុងការវាយប្រហារមួយយប់លើរដ្ឋធានីបេរូត ប្រទេសលីបង់ ដោយការវាយប្រហារពេញមួយយប់ជាច្រើនទីតាំងអ៊ីស្រាអែលបានសម្លាប់មនុស្សប្រមាណ ១៨២ នាក់ និងជាង ៨០០ នាក់រងរបួសក្នុងប្រទេសលីបង់។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន REUTERS លោក Naim Qassem ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋធានីបេរូតពេញមួយយប់កាលពីថ្ងៃពុធដោយក្នុងនោះមានមនុស្សជាង ១៨២នាក់ត្រូវបានសម្លាប់ និង ៨០០ នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងការវាយប្រហារក្រោយបទឈប់បាញ់ចូលជាធរមាន។

គួររម្លឹកថាលោក Naim Qassem បានបម្រើការជាឥស្សរជនជាន់ខ្ពស់នៅក្នុងក្រុមហេសបូឡាអស់រយៈពេលជាងបីទសវត្សរ៍មកហើយ ហើយត្រូវបានតែងតាំងជាមេដឹកនាំក្រុមនេះបន្ទាប់ពីអ៊ីស្រាអែលបានធ្វើឃាត មេដឹកនាំចាស់វស្សា លោក Hassan Nasrallah ក្នុងឆ្នាំ ២០២៤ ។ ក្រុមហេសបូឡាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ ដោយមានការគាំទ្រពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ហើយក៏ជា ក្រុមដ៏សំខាន់ក្នុងជួយអ៊ីរ៉ង់ក្នុងការវាយប្រហារផ្សេងៗ៕


Khcct banner

អត្ថបទទាក់ទង