Img 1426
Swift cc time

នគរបាលជាតិបង្ក្រាបទីតាំង Online Scams ៩កន្លែង នៅក្រុងបាវិត ឃាត់ខ្លួនជនបរទេសជាង៣០០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស្វាយរៀង ៖ ក្រុមប្រតិបត្តិការចម្រុះ នៅថ្ងៃទី៧ មេសា បានបង្ក្រាបទីតាំងចំនួន៩ ពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ (Online Scams) ក្នុងនោះ មាន២ទីតាំង ជាកាស៊ីណូ និង៧ទីតាំង ជាប្រភេទផ្ទះល្វែង។ ប្រតិបត្តិការនេះ កម្លាំងជំនាញរកឃើញជនបរទេស ចំនួន ៣១២នាក់ ស្រី៦១នាក់ មានចំនួន៥សញ្ជាតិ។

ប្រតិបត្តិការបង្ក្រាបនេះ ដោយមានកិច្ចសហការរបស់ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត និងមន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ ជាលទ្ធផល កម្លាំងជំនាញរកឃើញជនបរទេស សរុបចំនួន ៣១២នាក់ ស្រី៦១នាក់ មានចំនួន៥សញ្ជាតិ។ វត្ថុចាប់យក រួមមាន៖ កុំព្យូទ័រលើតុ ALL IN ONE ចំនួន១៥០គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន១គ្រឿង, MONITOR ចំនួន១គ្រឿង; ទូរស័ព្ទដៃចម្រុះម៉ាក ចំនួន៥០៥គ្រឿង, រថយន្ត ចំនួន៤គ្រឿង។

យោងតាមលទ្ធផល នៃការត្រួតពិនិត្យកុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យ រកឃើញមានសកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធី ដោយមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ចំណែកជនបរទេសដទៃទៀតលួចស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីប្រទេសកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង