Img 1426
Swift cc time

ប៉ូលីសថៃបង្ក្រាបការលួចដឹកជញ្ជូនគ្រឿងញៀនជាង ១,៦ តោន បង្កប់ក្រោមបាវបន្លែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
ប៉ូលីសថៃចុះបង្រ្កាបករណីលួចដឹកគ្រឿងញៀន។ប្រភព៖AFP។

ថៃ៖ អាជ្ញាធរថៃបានសម្រេចឃាត់ខ្លួនបុរសម្នាក់អាយុ ៣៩ ឆ្នាំ កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងខេត្ត Ayutthaya បន្ទាប់ពីបានរកឃើញគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ចំនួន ៩០០ គីឡូក្រាម និងម៉ាទឹកកក (Crystal Meth) ចំនួន ៧០០ គីឡូក្រាម ដែលត្រូវបានលាក់យ៉ាងជិតឈឹងនៅក្រោមបាវស្ពៃក្តោបលើរថយន្តដឹកទំនិញមួយគ្រឿង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express។

បើតាមការបញ្ជាក់ពីប៉ូលិសក្រុងបាងកក អ្នកបើកបររូបនេះបានសារភាពថា ខ្លួនត្រូវបានគេជួលក្នុងតម្លៃ ១០០,០០០ បាត (ប្រហែល ៣,០០០ ដុល្លារអាមេរិក) ដើម្បីដឹកជញ្ជូនគ្រឿងញៀនទាំងនេះ ដែលសមត្ថកិច្ចសង្ស័យថាត្រូវបាននាំចូលពីប្រទេសជិតខាង។

បច្ចុប្បន្ន ជនសង្ស័យកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ដែលអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំ រហូតដល់មួយជីវិត។

យោងតាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រទេសថៃនៅតែជាចំណុចឆ្លងកាត់ និងជាគោលដៅចម្បងនៃចរាចរណ៍គ្រឿងញៀនក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលការបង្ក្រាបគ្រឿងញៀនក្នុងតំបន់នេះបានកើនឡើងរហូតដល់ ២៤% កាលពីឆ្នាំ ២០២៤ កន្លងទៅ។

Khcct banner

អត្ថបទទាក់ទង