Img 1426
Swift cc time

សហគមន៍ និងមន្រ្តីឧទ្យានុរក្សតំបន់«ខ្នងផ្សារ» ប្រកាសមិនអនុញ្ញាតឱ្យជិះ«ម៉ូតូ-ឡាន» ចូលទៅក្នុងតំបន់បោះតង់ខ្នងសំពៅ ខ្នងស្រូវ និងបរិវេណតំបន់ខ្នងផ្សារបន្តទៀតឡើយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សហគមន៍ រួមទាំងមន្ត្រីឧទ្យានុរក្សក្នុងតំបន់ខ្នងផ្សារ បានប្រកាសជូនដំណឹងដល់ភ្ញៀវទេសចរដែលធ្វើដំណើរដោយម៉ូតូ-ឡាន ឆ្លងកាត់តំបន់ខ្នងផ្សារ ទៅតំបន់អារ៉ែង ឬធ្វើដំណើរពីតំបន់អារ៉ែងចុះមកតំបន់ខ្នងផ្សារ ពុំអនុញ្ញាតឲ្យជិះម៉ូតូ-ឡានចូលទៅក្នុងតំបន់បោះតង់ខ្នងសំពៅ ខ្នងស្រូវ និងបរិវេណតំបន់ទេសភាពខ្នងផ្សារបន្តទៀតឡើយ។ ក្នុងករណីបងប្អូនចង់ចូលលេងកំសាន្ត សូមចតម៉ូតូ-ឡាននៅតំបន់ខ្នងស្រល់ ឬដានព្រះអង្គរ នឹងបន្តដើរថ្មើរជើងចូលទៅទីតាំងទេសភាពបាន។

អាស្រ័យដូចបានជំរាបជូនខាងលើសូមបងប្អូន មេត្តាយោគយល់ និងចូលរួមគោរពនូវគោលការណ៍រក្សារសោភ័ណភាព ទេសភាព និងភាពស្ងប់ស្ងាត់នៅទីតាំងទេសចរណ៍ធម្មជាតិ។ 


Khcct banner

អត្ថបទទាក់ទង