Img 1426
Swift cc time

មនុស្ស៥នាក់រងរបួស និងម្នាក់បាត់ខ្លួន ក្នុងហេតុការណ៍ផ្ទុះឆេះអូប័រ នៅភូកេត ប្រទេសថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ហេតុការណ៍ផ្ទុះ និង ឆាបឆេះអូប័រល្បឿនលឿនមួយគ្រឿងនៅខេត្តភូកេត ប្រទេសថៃ បានបណ្ដាលឱ្យមនុស្ស ៥ នាក់រងរបួស និងម្នាក់ទៀតកំពុងបាត់ខ្លួន ខណៈអាជ្ញាធរថៃកំពុងបន្តស៊ើបអង្កេតស្វែងរកមូលហេតុ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១១:០០ នាទីព្រឹក នៅឯចំណតក្បែរកន្លែងត្រួតពិនិត្យគយ ក្នុងកំពង់ផែទឹកជ្រៅ អៅម៉ាកាម (Ao Makham) ស្ថិតក្នុងស្រុកមឿងភូកេត ប្រទេសថៃ។នេះបើតាមការចេញផ្សាយរបស់កាសែតខាវស៊ត។

អូប័រនោះបានផ្ទុះឡើង និងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលកំពុងចតនៅផែ។ មន្ត្រីជំនាញបានអូសទូកនោះចេញទៅផ្ទៃទឹកខាងក្រៅ ដើម្បីទប់ស្កាត់ការរាលដាលនៃអណ្ដាតភ្លើង ខណៈដែលទូកពន្លត់អគ្គិភ័យត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ។រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា ជនរងគ្រោះគឺជាសមាជិកនាវិក ឬជាភ្ញៀវទេសចរនៅឡើយទេ។ របាយការណ៍បឋមបានឱ្យដឹងថា អ្នករងរបួសរួមមានបុរស ៤ នាក់ និងស្ត្រីម្នាក់ ចំណែកបុរសម្នាក់ទៀតកំពុងបន្តបាត់ខ្លួន។


Khcct banner

អត្ថបទទាក់ទង