Img 1426
Swift cc time

ត្រាំយល់ព្រមបទឈប់បាញ់២សប្តាហ៍ ក្រោយអ៊ីរ៉ង់ព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានក្រុមប្រឹក្សាសន្តិភាពលោក ដូណាល់ ត្រាំ បានសម្រេចចិត្តយល់ព្រមតាមសំណើដែលមានការសម្របសម្រួលដោយប៉ាគីស្ថានដោយផ្អាកទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេល ២ សប្តាហ៍។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានយល់ព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញក្រោយមានការសម្របសម្រួលពីប្រទេសប៉ាល់គីស្ថាន។

យោងតាមសេចក្តីប្រកាសរបស់លោកត្រាំតាមប្រព័ន្ធ TRUST SOCIAL លោករៀបរាប់ថាដោយផ្អែកលើការសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif និងសេនាប្រមុខ Asim Munir នៃប្រទេសប៉ាគីស្ថាន ហើយដែលពួកគេបានស្នើសុំឱ្យខ្ញុំពន្យារពេលកម្លាំងបំផ្លិចបំផ្លាញដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ង់នៅយប់នេះ ហើយអាស្រ័យលើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់យល់ព្រមចំពោះការបើកច្រកសមុទ្រ ហ័រមូស ទាំងស្រុង ភ្លាមៗ និងដោយសុវត្ថិភាព ខ្ញុំយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើប្រទេសអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍។ នេះនឹងក្លាយជាបទឈប់បាញ់ទ្វេភាគី! ហេតុផលសម្រាប់ការធ្វើដូច្នេះគឺថា យើងបានសម្រេច និងលើសពីគោលបំណងយោធាទាំងអស់រួចហើយ។'

លោកត្រាំថាបានទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ ហើយជឿជាក់ថាវាជាមូលដ្ឋានដែលអាចអនុវត្តបានដើម្បីចរចា។ ចំណុចផ្សេងៗស្ទើរតែទាំងអស់នៃការឈ្លោះប្រកែកគ្នាកន្លងមកត្រូវបានព្រមព្រៀងគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ប៉ុន្តែរយៈពេលពីរសប្តាហ៍នឹងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ និងសម្រេចបាន។ ក្នុងនាមសហរដ្ឋអាម៉េរិក ក្នុងនាមជាប្រធានាធិបតី និងជាតំណាងឲ្យបណ្តាប្រទេសនៅមជ្ឈិមបូព៌ា វាជាកិត្តិយសមួយដែលបានដោះស្រាយបញ្ហារយៈពេលវែងនេះឲ្យកាន់តែជិតដល់ដំណោះស្រាយ៕ 


Khcct banner

អត្ថបទទាក់ទង