681 ezgif.com resize
Swift cc time

មូលនិធីអាស៊ី ជ្រើសរើសយុវទូតចូលរួម ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលនៅអាម៉េរិក

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/


ភ្នំពេញ៖ មូលនិធិអាស៊ី (The Asia Foundation) កំពុងជ្រើសរើសយុវជនដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំឱ្យធ្វើជាយុវទូត ក្នុងកម្មវិធី Lead Next2026 ដើម្បីបង្ហាញគំនិតទាក់ទងនឹងការអភិវឌ្ឍន៍ ព្រមទាំងចូលរួមប្រជុំជាមួយមេដឹកនាំកំពូល២របស់ពិភពលោកនៅក្នុងសហរដ្ឋអាម៉េរិក។

យោងតាមគេហទំព័រផ្លូវកានៃមូលនិធិអាស៊ី បេក្ខជនដែលមានសិទ្ធិចូលរួមត្រូវមានអាយុពី១៨ ដល់២៥ឆ្នាំ និងមានភាពស្ទាត់ជំនាញនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេស ព្រមទាំងជាប្រជាជនអាស៊ី-ប៉ាស៊ីហ្វិកដែលមានស្ថាប័នមូលនិធីអាស៊ីនៅក្នុងប្រទេស។បេក្ខជន ត្រូវតែជាបុគ្គលដែលពូកែស្តាប់ និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។ មួយវិញទៀត បេក្ខជនត្រូវតែមានភាពបត់បែន និងពេលវេលាគ្រប់គ្រាន់នៅក្នុងការចូលរួមវគ្គបណ្តុះបណ្តាលអនឡាញទាំង ១៣វគ្គដែលបានផ្តល់ឱ្យដោយកម្មវិធី។

បើតាមប្រភពដដែល កម្មវិធីនឹងគ្របដណ្តប់យ៉ាងពេញលេញលើថ្លៃធ្វើដំណើរ ការស្នាក់នៅ ការហូបចុក និងតម្រូវការផ្សេងៗទៀត។ បន្ថែមពីនេះ បេក្ខជននឹងទទួលបានវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ រយៈពេល១៣វគ្គដោយមួយវគ្គមានរយៈពេល ២ម៉ោង ៣០នាទី។ វគ្គបណ្តុះបណ្តាលនីមួយៗ នឹងផ្តោតទៅលើភាពជាអ្នកដឹកនាំ របត់នៃរបបដឹកនាំ និងអ្នកដឹកនាំ និងស្វែងយល់ពីលក្ខណៈ រួមទាំងក្របខណ្ឌផ្សេងក្នុងនាមជាថ្នាក់ដឹកនាំ។ ការបណ្តុះបណ្តាលទាំងនេះ ត្រូវបានដឹកនាំដោយអ្នកដឹកនាំសកលដែលមានជំនាញខ្ពស់។ លើសពីនេះ បេក្ខជននឹងទទួលបានអ្នកណែនាំផ្ទាល់ខ្លួនផងដែរ។ ជាចុងក្រោយបេក្ខជន នឹងបានចូលរួមការប្រជុំជាមួយថ្នាក់ដឹកនាំសកលកំពូល ដើម្បីបញ្ចេញទស្សនៈ និងគំនិត នៅសហរដ្ឋអាម៉េរិកចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំនេះកម្មវិធីនឹងជ្រើសរើសបេក្ខជដែលមានសក្តានុពលចំនួន ០៦រូបពីអាស៊ីប៉ាស៊ីហ្វិក។ សម្រាប់ព័ត៌មានបន្ថែមបេក្ខជនអាចចូលទៅកាន់ តំណភ្ជាប់ និងដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង