681 ezgif.com resize
Swift cc time

អាម៉េរិកប្រើយន្តហោះពិសេសជាង ១៧០គ្រឿង និងទាហានពិសេសជាង ២០០ នាក់ក្នុងប្រតិបត្តិការជួយសង្រ្គោះអ្នកបើក F-15E ធ្លាក់ក្នុងទឹកដីអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ សហរដ្ឋអាម៉េរិកបានបញ្ជូនយន្តហោះពិសេសជាង ១៧០គ្រឿង និងទាហានពិសេសជាង ២០០ នាក់ក្នុងប្រតិបត្តិការជួយសង្រ្គោះអ្នកបើកយន្តហោះចម្បាំង F-15E ធ្លាក់ក្នុងទឹកដីអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ក្នុងប្រតិបត្តិការរុករកដ៏សាហាវមិនធ្លាប់មាននេះ ប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានធ្វើឱ្យអ៊ីរ៉ង់គ្មានឧបករណ៍ប្រឆាំងយន្តហោះ ឬរ៉ាដា ប៉ុន្តែកងកម្លាំងសាធារណរដ្ឋអ៊ីស្លាមបានបាញ់ទម្លាក់យន្តហោះ F-15 និងបានធ្វើឱ្យយន្តហោះមួយទៀតខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលបេសកកម្មជួយសង្គ្រោះទាហានទាំងពីរនាក់។ នេះបើយោងតាមប្រសាសន៍របស់លោកត្រាំកំឡុងសន្និសីទព័ត៌មានអំពីប្រតិបត្តិការជួយសង្រ្គោះទាហានទាំងពីរនាក់ដែលធ្លាក់ចូលក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់។

បើតាមលោកដូណាល់ត្រាំមានយ៉ាងហើចណាស់ យន្តហោះអាម៉េរិកជាង ១៧០ គ្រឿង និងកងទ័ពប្រហែល ២០០ នាក់បានចូលរួមក្នុងប្រតិបត្តិការដើម្បីជួយសង្គ្រោះសមាជិកក្រុមយន្តហោះ F-15 ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដែលរួមបញ្ចូលជំនួយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល។លោក ត្រាំ បន្តទៀតថា យន្តហោះ F-15 ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលហើយក្រោយមកក្រុមអ្នកបើបរយន្តហោះដែលមានមនុស្សពីរនាក់បានលោតចេញ និងចុះចតនៅទីតាំងផ្សេងៗគ្នានៅក្នុងទឹកដីអ៊ីរ៉ង់នៅព្រឹកថ្ងៃសុក្រ។ លោកថាខ្ញុំត្រូវបានស្នើសុំឱ្យធ្វើការសម្រេចចិត្តភ្លាមៗហើយលោកបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធអាម៉េរិកធ្វើអ្វីដែលចាំបាច់ដើម្បីនាំអ្នកចម្បាំងដ៏ក្លាហានទាំងពីរត្រឡប់មកផ្ទះវិញ។

លោកដូណាល់ត្រាំបានបញ្ជាក់ទៀតថាក្រោយកើតហេតុភ្លាមៗយន្តហោះយោធាជាង ២៩ គ្រឿងដំបូងត្រូវបានបញ្ជូនទៅជួយសង្គ្រោះអ្នកបើកយន្តហោះ F-15 ដែលកំពុងហោះហើរពីលើប្រទេសអ៊ីរ៉ង់ និងប្រឈមមុខនឹងការបាញ់ប្រហារយ៉ាងខ្លាំងពីសត្រូវ។ ឧត្តមសេនីយ៍ Dan Caine មន្ត្រីយោធាជាន់ខ្ពស់អាម៉េរិក បានប្រាប់ថាកងកម្លាំងទាំងនេះបានសម្រុកចូលទឹកដីសត្រូវយ៉ាងក្លាហាននៅព្រឹកព្រលឹម ដើម្បីស្វែងរកនិងជួយសង្គ្រោះអ្នកបើកយន្តហោះ ដោយអ្នកបើកយន្តហោះត្រូវបានជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រជួយសង្គ្រោះ ប៉ុន្តែយន្តហោះទាំងនេះត្រូវបានវាយប្រហារដោយពលរដ្ឋនៅក្នុងប្រទេសអ៊ីរ៉ង់ដែលមានអាវុធធុនតូច និងត្រូវបានបំផ្លាញចោលទាំងស្រុង៕

Khcct banner

អត្ថបទទាក់ទង