681 ezgif.com resize
Swift cc time

ផលិតផលគំរូ២ របស់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានមូលនិធិពីប្រទេសប៊ែលហ្សិក

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ផលិតផលគំរូចំនួន២ ដែលត្រូវបានកែច្នៃដោយនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានមូលនិធី១៥០០ដុល្លារក្នុងមួយក្រុម ពីគម្រោង ARES Institutional Support Project(2022-2027) នៃប្រទេសប៊ែលហ្សិក។ ផលិតគំរូទាំងពីររួមមានទឹកអប់ និងអាហារកំប៉ុង ត្រូវបានជ្រើសរើសក្នុងចំណោមផលិតផលគំរូចំនួន១៦ក្រុម របស់សិស្សដែលមកពីបណ្តាប្រទេសផ្សេងគ្នា។

យោងតាម Research and Innovation Center ភាពជោគជ័យនេះបានមកពីភាពលេចធ្លោនៃការដាក់លក់ក្នុងទីផ្សារ ភាពអត់ធ្មត់ និងការប្រឹងប្រែងរបស់ក្រុមនីមួយៗក្នុងការសិក្សាស្រាវជ្រាវ និងធ្វើពិសោធន៍ដើម្បីធ្វើឱ្យសមិទ្ធផលនេះកើតឡើង។ ក្នុងនោះ ផលិតផលគំរូទាំងពីរនេះ រួមមាន APSOR Cambodia ដែលជាទឹកអប់ក្រមួនធម្មជាតិ ដែលផលិតចេញពីគ្រាប់ស្វាយដែលបានកែច្នៃរួច ជាមួយវត្ថុធាតុដើមធម្មជាតិនៅក្នុងស្រុកដែលអាចជំនួសទឹកអប់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបាន។ ជាមួយគ្នានេះ Golden Kitchen ជាប្រភេទអាហារកំប៉ុងឆ្អិនស្រាប់(ខគោ) ដែលពុំមានប្រើសារធាតុរក្សាទុក ។

គួរបញ្ជាក់ថា ផលិតផលគំរូទាំងពីនេះគឺជាសមិទ្ធផលមួយក្នុងការនាំយកផលិតផលស្រាវជ្រាទៅធ្វើពាណិជ្ជកម្ម និងបញ្ចូលទៅក្នុងទីផ្សារ។ ARES Institutional Support Project(2022-2027) គឺជាគម្រោងមួយរបស់រដ្ឋាភិបាលប្រទេសប៊ែលហ្សិកក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានជាមួយប្រទេសដៃគូចំនួន ១៨ប្រទេសដែលរួមមានកម្ពុជា ក្នុងការពង្រឹងគុណភាពអប់រំ និងសមត្ថភាពស្រាវជ្រាវតាមរយៈការផ្តល់មូលនិធិ និងការបណ្តុះបណ្តាលជាដើម៕

Khcct banner

អត្ថបទទាក់ទង