681 ezgif.com resize
Swift cc time

ដូណាល់ត្រាំ៖ ការសង្រ្គោះទាហានអាម៉េរិកពីទឹកដីសត្រូវជារឿងដ៏អស្ចារ្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានប្រកាសចាត់ទុកប្រតិបត្តិការរុករកទាហានអាម៉េរិកដែលបើកបរយន្តហោះចម្បាំងពីរនាក់ដែលធ្លាក់ក្នុងប្រទេសអ៊ីរ៉ង់ និងត្រូវបានជួយសង្រ្គោះដោយជោគជ័យឡើងវិញជារឿងដ៏អស្ចារ្យបំផុតសម្រាប់អាម៉េរិកដែលជាប្រទេសមានកម្លាំងយោធាខ្លាំងបំផុតក្នុងពិភពលោក។ លោកដូណាល់ត្រាំបានបញ្ជាក់ទៀតថាទាំងមេបញ្ជាការ លេខាធិការសង្គ្រាមបានតាមដានយ៉ាងដិតដល់ ២៤ម៉ោង ក្នុងមួយថ្ងៃដើម្បីស្វែងរកនូវទីតាំងរបស់ទាហានទាំងពីរដែលបានបាត់ខ្លួនក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់។

យោងតាមការប្រកាសរបស់លោលដូណាល់ត្រាំតាមបណ្តាញសង្គម TRUST SOCIAL លោកបានរៀបរាប់ថាយើងចាប់គាត់បានហើយ! បងប្អូនអាម៉េរិករបស់ខ្ញុំ ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ យោធាសហរដ្ឋអាម៉េរិកបានធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដ៏ក្លាហានបំផុតមួយក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិក ជួយមន្រ្តីនាវិកដ៏អស្ចារ្យម្នាក់របស់យើង ដែលជាវរសេនីយ៍ឯកដ៏គួរឱ្យគោរពផងដែរ ហើយខ្ញុំរំភើបរីករាយក្នុងការប្រាប់អ្នកថា ឥឡូវនេះលោកមានសុវត្ថិភាពហើយ! អ្នកចម្បាំងដ៏ក្លាហានរូបនេះបាននៅពីក្រោយខ្សែបន្ទាត់សត្រូវនៅលើភ្នំដ៏គ្រោះថ្នាក់នៃប្រទេសអ៊ីរ៉ង់ កំពុងត្រូវបានដេញតាមដោយសត្រូវរបស់យើង ដែលកាន់តែខិតជិតមកដល់ ទាំងមេបញ្ជាការ លេខាធិការសង្គ្រាម ប្រធានអគ្គសេនាធិការចម្រុះ និងអ្នកប្រយុទ្ធដទៃទៀតកំពុងតាមដានទីតាំងរបស់គាត់ ២៤ ម៉ោងក្នុងមួយថ្ងៃ និងរៀបចំផែនការយ៉ាងយកចិត្តទុកដាក់សម្រាប់ការជួយសង្គ្រោះគាត់។

លោកត្រាំបន្តទៀតថាតាមការណែនាំរបស់ខ្ញុំ យោធាសហរដ្ឋអាម៉េរិកបានបញ្ជូនយន្តហោះរាប់សិបគ្រឿង ដែលបំពាក់ដោយអាវុធដ៏សាហាវបំផុតនៅលើពិភពលោក ដើម្បីទៅជួយសង្រ្គោះគាត់។ គាត់បានរងរបួស ប៉ុន្តែគាត់នឹងមិនអីទេ។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដ៏អស្ចារ្យនេះ បានកើតឡើងបន្ថែមលើការជួយសង្គ្រោះដោយជោគជ័យរបស់អ្នកបើកយន្តហោះដ៏ក្លាហានម្នាក់ទៀត កាលពីម្សិលមិញ ដែលយើងមិនបានបញ្ជាក់ ពីព្រោះយើងមិនចង់ធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះលើកទីពីររបស់យើងមានគ្រោះថ្នាក់នោះទេ។ នេះជាលើកដំបូងក្នុងការចងចាំរបស់យោធា ដែលពីឡុតអាម៉េរិកពីរនាក់ត្រូវបានជួយសង្គ្រោះដោយឡែកពីគ្នា ជ្រៅនៅក្នុងទឹកដីសត្រូវ។ លោកត្រាំសង្គត់ធ្ងន់ថាអាម៉េរិកនឹងមិនទុកអ្នកចម្បាំងអាម៉េរិកណាម្នាក់ចោលឡើយ។

បំណែកនៃយន្តហោះសង្រ្គោះអាម៉េរិកដែលត្រូវបានអ៊ីរ៉ង់បន្តបាញ់ទម្លាក់

គួររម្លឹកថាអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះ F-15E Strike Eagle កាលពីថ្ងៃសុក្រ ក្រោយការបាត់ខ្លួន និងបាញ់ទម្លាក់អាម៉េរិកបានបញ្ជូនយន្តហោះជាច្រើនគ្រឿងដើម្បីជួយសង្រ្គោះទាហានដែលបាត់ខ្លួនតែត្រូវបានអ៊ីរ៉ង់បន្តបាញ់ទម្លាក់យន្តហោះដែលជួយសង្រ្គោះជាមួយគ្នាទៀត។ មន្ទីរបញ្ចកោណ មិនទាន់ចេញសេចក្តីថ្លែងការណ៍អំពីការធ្លាក់យន្តហោះនៅក្នុងទឹកដីអ៊ីរ៉ង់នៅឡើយនោះទេ៕

Khcct banner

អត្ថបទទាក់ទង