ភ្នំពេញ៖ ASEAN-Japan Young Environmental Leaders Network ចាប់ផ្តើមបើកទទួលពាក្យសម្រាប់យុវជនអាស៊ាន និងជប៉ុនដែលមានចំណងចំណូលចិត្តទាក់ទងនឹងការថែរក្សាបរិស្ថាន ដើម្បីចូលរួមសន្ទនា បច្ចេញគំនិត និងបង្កើតគម្រោងទាក់ទងនឹងបរិស្ថានដែលជះឥទ្ធពលដល់សហគមន៍។ ប្រធានបទកម្មវិធីនៅក្នុងឆ្នាំ២០២៦នេះគឺ “Youth for a Plastic-Resilient Region: Action.Innovation.Transformation”។
យោងតាមគេហទំព័រផ្លូវការរបស់ ASEAN-JAPEN CENTRE យុវជនដែលអាចដាក់ពាក្យបានត្រូវមានជំនាញវិជ្ជាជីវៈ និងមានអាយុពី១៨ ដល់២៥ឆ្នាំ និងមានសមាជិកក្រុម ២ឬ៣នាក់ ព្រមទាំងជាពលរដ្ឋក្នុងប្រទេសជាសមាជិកអាស៊ាន។ យុវជនត្រូវតែអាចប្រើប្រាស់ភាសាអង់គ្លេស និងមានចំណងចំណូលចិត្តចំពោះបញ្ហាបរិស្ថាន និងសង្គម។ យុវជន ត្រូវបង្កើតគម្រោងដែលមានឥទ្ធពលដល់សហគមន៍ និងសង្គមរបស់ខ្លួនដែលមានប្រធាមបទទាក់ទងនឹង កាកសំណល់ផ្លាស្ទិក និងសមុទ្រ ការបំពុលដោយផ្លាស្ទិក ការគ្រប់គ្រងកាកសំណល់ និងទឹកស្អុយ និងសេដ្ឋកិច្ចវិលជុំក្នុងការដោះស្រាយបញ្ហាផ្លាស្ទិក។ បេក្ខជនត្រូវត្រៀមឯកសារមួយចំនួនដូចជា លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ សំណើរគម្រោង វិដេអូទាក់ទងនឹងគម្រោងរយៈពេលមួយនាទី ។
បើតាមប្រភពដដែល កម្មវិធីនឹងផ្តល់ថវិកាដើម្បីអនុវត្តគម្រោងដែលបានជ្រើសរើស វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងការអនុវត្តគម្រោង និងការណែនាំ ដើម្បីអនុវត្តគម្រោង ។ បន្ថែមពីលើនេះបេក្ខជនមានឱកាសផ្សាភ្ជាប់ទំនាក់ទំនងជាមួយយុវជនអាស៊ាន និងជប៉ុនដែលមានទស្សនៈនិងគោលដៅដូចគ្នា។ យុវជន ក៏មានឱកាសចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
យុវជន អាចដាក់ស្វែងយល់បន្ថែម និងដាក់ពាក្យតាមតំណរភ្ជាប់ឱ្យបានត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦៕