បាត់ដំបង៖ តុលាការខេត្តបាត់ដំបង នៅថ្ងៃទី ២ មេសានេះ បានប្រកាសសម្រេចចោទប្រកាន់ យុវជន ស៊ីវ ជ័យសិដ្ឋ ចំនួន២សំណុំរឿង ពាក់ព័ន្ធបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី និង បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន។នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ។