681 ezgif.com resize
Swift cc time

អាជ្ញាធរវៀតណាម សម្រេចផាកពីន័យស្ត្រីម្នាក់ដែលប្រើ «បច្ចេកវិទ្យាAI» បង្កើតវីដេអូប្រឌិតបំភ័យពលរដ្ឋតាមបណ្តាញសង្គម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ អាជ្ញាធរប៉ូលិសខេត្ត Lâm Đồng ប្រទេសវៀតណាម បានសម្រេចផាកពិន័យជាប្រាក់ចំនួន ៧.៥ លានដុង (ប្រហែល ៣០០ ដុល្លារ) លើស្ត្រីវ័យ ៣២ ឆ្នាំម្នាក់ ពីបទប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីផលិតវីដេអូ មានខ្លឹមសារបំផ្លើស និង មិនពិតចំនួន ៤១៥ វីដេអូ បង្ហោះលើឆានែល YouTube ឈ្មោះ "Ký sự Bí Mật"។

តាមការរាយការណ៍ពីកាសែត VN Express វីដេអូទាំងនោះសុទ្ធតែជារឿងរ៉ាវប្រឌិតបែបព្រឺព្រួច និង មានចំណងជើងបង្កការភ្ញាក់ផ្អើលខ្លាំង ដូចជា ករណីឃាតកម្មបំបែកសព និង ការរកឃើញម្រាមដៃមនុស្សក្នុងចានអាហារជាដើម ហើយបានទាក់ទាញអ្នកចូលទស្សនាដល់ទៅជាង ១០ លានដង។

នៅចំពោះមុខអាជ្ញាធរវៀតណាម ស្ត្រីរូបនេះបានសារភាពថា ខ្លួនពិតជាបានប្រើឧបករណ៍ AI ដើម្បីបង្កើតមាតិកាទាំងនេះ ក្នុងគោលបំណងទាញយកការចាប់អារម្មណ៍ និង រកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។

បន្ថែមពីនេះ សមត្ថកិច្ចវៀតណាម បានដាស់តឿនដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យបញ្ឈប់ការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ ដែលបង្កឱ្យមានភាពភ័យខ្លាច និង ចលាចលនៅក្នុងសង្គមឡើយ៕

Khcct banner

អត្ថបទទាក់ទង