681 ezgif.com resize
Swift cc time

Maybank ផ្តល់«អាហារូបករណ៍»សម្រាប់និស្សិតឆ្នាំទី១ឬទី២ មកពីសាកលវិទ្យាល័យចំនួន៩

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ Maybank ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតដែលកំពុងសិក្សាឆ្នាំទី ឬទីនៅសាកលវិទ្យាល័យចំនួន៩ រួមមាន RUPP, RULE, NUM, ITC, Norton, IFL, UEF, Setec, និង Beltie។ អាហារូបករណ៍នេះ ផ្តល់ឱ្យក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនកម្ពុជាដែលមានទេពកោសល្យ និងពូកែ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាឈានមុខនៅប្រទេសកម្ពុជា។

យោងតាមគេហទំព័រផ្លូវការនៃ Maybank2U Cambodia អាហារូបករណ៍នេះផ្តល់ឱ្យនិស្សិតដែលកំពុងសិក្សាឆ្នាំទី១ ឬឆមាស១ នៃឆ្នាំ២ នៅបណ្តាសាកលវិទ្យាល័យទាំង៩ ដែលបានរៀបរាប់ខាងលើ។ មួយវិញទៀត ជានិស្សិតដែកំពុងសិក្សាជំនាញទាក់ទងនឹងផ្នែកពាណិជ្ជកម្ម និងធនាគារដែលរួមមាន ពាណិជ្ជកម្ម ធនាគារ គណនេយ្យ ហិរញ្ញវត្ថុ សេដ្ឋកិច្ច ច្បាប់ ឬចិត្តវិទ្យាជាដើម។ ជំនាញទាក់ទងនឹងឌីជីថលរួមមាន បច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រទិន្នន័យ ការសរសេរកូដ Design Cybersecurity និងAIជាដើម។ មួយវិញទៀត បេក្ខជនត្រូវតែមកពីគ្រួសារដែលមានចំណូលទាប និងមិនមានអាយុលើសពី ២២ឆ្នាំ។ នៅពេលទទួលបានអាហារូបករណ៍ បេក្ខជនត្រូវតែរក្សាពិន្ទុ GPA ឱ្យបានអប្បបរិមា៣.០។

បើតាមប្រភពដដែល អាហារូបករណ៍នេះ នឹងផ្គត់ផ្គង់លើថ្លៃសិក្សា ការចុះឈ្មោះចូលរៀន កុំព្យូទ័រ ថ្លៃចំណាយនានាសម្រាប់ការសិក្សាដូចជាទិញសៀវភៅ ធានារ៉ាប់រ និងប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ។ អាហារូបករណ៍ ក៏មានរៀបចំវគ្គសិក្សាសម្រាប់ត្រៀមខ្លួននៅក្នុងអាជីពការងារ និងផ្តល់ការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

គួរបញ្ជាក់ថាសម្រាប់បេក្ខជនមានចំណាប់អារម្មណ៍ អាចអានព័ត៌មានបន្ថែម និងដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាម តេឡេក្រាម លេខ ០១០ ៨៦៩ ០៣៨។

Khcct banner

អត្ថបទទាក់ទង