681 ezgif.com resize
Swift cc time

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ផ្ដើមអនុវត្តវិធានការឱ្យមន្ត្រីរាជការ និងក្រុមហ៊ុនធំៗ រៀបចំធ្វើការពីផ្ទះចាប់ពីថ្ងៃទី ១៥ មេសាទៅ ដើម្បីសន្សំសំចៃថាមពល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសដាក់ចេញនូវវិធានការបន្ថែម ដោយតម្រូវឱ្យមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ និង ក្រុមហ៊ុនរដ្ឋធំៗ ចាប់ផ្តើមធ្វើការពីផ្ទះ (Work-from-home) ចាប់ពីថ្ងៃទី១៥ ខែមេសា តទៅ។ជាវិធានការ ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពលក្នុងស្រុក ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ា ចាប់ផ្តើមប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈសកល។

យោងតាមការចុះផ្សាយដោយ CNA ក្រៅពីវិធានការនេះ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានសម្រេចកាត់បន្ថយកូតាប្រេងឧបត្ថម្ភសម្រាប់ពលរដ្ឋពី ៣០០ លីត្រ មកត្រឹម ២០០ លីត្រក្នុងមួយខែ។

ជាមួយគ្នានេះ លោក Anwar Ibrahim ក៏បានសម្តែងការអបអរសាទរចំពោះទំនាក់ទំនងការទូតដ៏ល្អជាមួយទីក្រុងតេអេរ៉ង់ បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian យល់ព្រមអនុញ្ញាតឱ្យនាវាដឹកប្រេងរបស់ក្រុមហ៊ុនយក្សម៉ាឡេស៊ី រួមមាន Petronas និង Sapura Energy អាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព និង ទទួលបានការលើកលែងការបង់ពន្ធផ្សេងៗ៕

Khcct banner

អត្ថបទទាក់ទង