681 ezgif.com resize
Swift cc time

ក្នុងខែមីនា គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យអ្នកដំណើរ១០៧នាក់ស្លាប់ និងរបួសជាង២០០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងសរុប១៨៤ករណី។ គ្រោះថ្នាក់នេះបានបណ្ដាលឱ្យមានអ្នកស្លាប់១០៧នាក់ និងរងរបួសធ្ងន់ស្រាល២៥៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

តាមរបាយការណ៍ដដែល បានឱ្យដឹងថា បើធៀបនឹងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ខែមីនា បានថយចុះ១៨ករណី អ្នកស្លាប់ថយចុះ៦៣នាក់ និងអ្នករបួសថយចុះ១៦០នាក់។ យ៉ាងណាក៏ដោយ ក្រសួងនៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមខ្ពស់ ខណៈចុងក្រោយនេះករណីគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នកស្លាប់ច្រើន ក្នុងករណីតែមួយបានបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ។

កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវនិងទទូចឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ភ្ញាក់រលឹក និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្នុងគ្រាដែលសមត្ថកិច្ចទទួលគោលការណ៍អនុវត្តត្រឹមការអប់រំ លើកលែងតែករណីបើកបរមានជាតិស្រវឹង។ រដ្ឋមន្ត្រីមហាផ្ទៃ បានសង្កត់ធ្ងន់ថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើឡើងត្រឹមតែដើម្បីគេចវេសពីការផាកពិន័យរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចមនសិការដ៏ចម្បងដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសេចក្តីសុខសាន្តរបស់សង្គមជាតិទាំងមូល៕ 

Khcct banner

អត្ថបទទាក់ទង