681 ezgif.com resize
Swift cc time

យុវសិស្ស ៣រូបទទួលបានជ័យលាភីនៅក្នុងកម្មវិធី “ប្រកួតប្រជែងពានរង្វាន់វិទ្យាសាស្ត្រ Sci-Cup Competition” ឆ្នាំ ២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ការប្រកួតប្រជែងពានរង្វាន់វិទ្យាសាស្ត្រ(Sci-Cup) បង្ហាញសមត្ថភាព STEM របស់យុវជនកម្ពុជា នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ បានរកឃើញយុវសិស្សឆ្នើមចំនួន ៣រូបបន្ទាប់ពីឆ្លងកាត់វគ្គជម្រុះយ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណ ៣ខែកន្លងមកនេះ។

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងឧស្សាហកម្ម យុវសិស្សដែលទទួលបានជ័យលាភីមានចំនួន ៣រូប ដែលរួមមាន ចំណាត់ថ្នាក់លេខ១ បានទៅលើ យុវសិស្ស នុច សុវឌ្ឍនា ភេទប្រុស ជាសិស្សថ្នាក់នៃសាលាអន្តរជាតិខេនវីដ។ ចំណាត់ថ្នាក់លេខបានទៅលើ សិស្ស នូ នុភារ ភេទប្រុស មកពីសាលាអន្តរជាតិបញ្ញាសាស្ត្រ ភ្នំពេញ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើសិស្ស គង់ ធារីតា ភេទស្រី មកពីវិទ្យាល័យព្រះយុគន្ធរ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតនេះធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹង ដោយជំរុញចំណេះដឹងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប្រទេសកម្ពុជា ព្រមទាំងបង្កើនទំនុកចិត្ត ដោយផ្តល់ឱកាសសម្រាប់សិស្សានុសិស្សបញ្ចេញសមត្ថភាព និងភាពជឿជាក់ខ្លួនឯង។ កម្មវិធីនេះ មានសិស្សានុសិស្សដាក់ពាក្យចូលរួមសរុប ២៨៦ ដែលមកពីសាលាគ្រប់រាជធានីខេត្តទាំងអស់នៅកម្ពុជា ទាំងរដ្ឋទាំងឯកជន៕


Khcct banner

អត្ថបទទាក់ទង