681 ezgif.com resize
Swift cc time

សិង្ហបុរីអនុញ្ញាតឱ្យ«ឪពុក ម្តាយ»សម្រាលកូនង៉ែតសម្រាកបាន១០សប្តាហ៍ និងទទួលបានប្រាក់ខែពេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរីបានដាក់ឱ្យអនុវត្តជាផ្លូវការនូវគោលនយោបាយឈប់សម្រាកថ្មីចំនួន ១០ សប្តាហ៍ សម្រាប់ឪពុកម្តាយដែលមានកូនទើបនឹងកើត ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ នេះតទៅ។ គោលនយោបាយថ្មីនេះ អនុញ្ញាតឱ្យឪពុកម្តាយដែលបម្រើការងារ អាចចែករំលែកការឈប់សម្រាករួមគ្នាសរុបចំនួន ១០ សប្តាហ៍ ដោយនៅតែទទួលបានប្រាក់បៀវត្សរ៍ពេញលេញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mothership។

លោកនាយករដ្ឋមន្ត្រី Lawrence Wong បានបញ្ជាក់តាមរយៈបណ្តាញសង្គម Facebook ថា ការកែទម្រង់នេះមានគោលបំណងលើកទឹកចិត្តឱ្យអ្នកជាឪពុក ចូលរួមចំណែកកាន់តែសកម្មក្នុងការចិញ្ចឹមបីបាច់បុត្រធីតា និងផ្ដល់ការគាំទ្រដល់អ្នកម្ដាយក្នុងដំណាក់កាលដំបូងនៃជីវិតទារក។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទស្សនៈបែបបុរាណដែលចាត់ទុកឪពុកជាអ្នករកចំណូល និងម្តាយជាអ្នកមើលថែកូនតែម្នាក់ឯងនោះ គួរតែត្រូវបានផ្លាស់ប្តូរ។ លោកបានបន្ថែមថា៖ «ស្ត្រីសម័យនេះមានឱកាសពេញលេញក្នុងការអភិវឌ្ឍអាជីពការងារ ដូច្នេះអ្នកជាឪពុកត្រូវតែដើរតួនាទីឱ្យកាន់តែធំជាងមុន»៕

Khcct banner

អត្ថបទទាក់ទង