Img 1426
Swift cc time

កម្ពុជាចាប់លោក LI XIONG ថៅកែ​ Huione Group បញ្ជូនទៅចិនវិញ ពាក់ព័ន្ធឧក្រិដ្ឋកម្ម Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ថៅកែក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) លោក លី សុង (LI XIONG)

ភ្នំពេញ៖ ថៅកែក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) លោក លី សុង (LI XIONG) ត្រូវបានក្រសួងមហាផ្ទៃកម្ពុជា នៃសហការគ្នាជាមួយប៉ូលីសចិន បានឈានដល់ការបញ្ជូនទៅប្រទេសចិនវិញដោយជោគជ័យ ដើម្បីបន្តនីតិវិធី ពាក់ព័ន្ធបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។

យោងតាមក្រសួងមហាផ្ទៃកម្ពុជា ប្រតិបត្តិការនេះ បានធ្វើឡើងដោយផ្អែកតាមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងសមត្ថកិច្ចកម្ពុជា និងចិនអស់រយៈពេលជាច្រើនខែកន្លងមក ហើយប្រតិបត្តិការនេះ គឺធ្វើឡើងក្រោយពី លោក លី សុង (LI XIONG) ត្រូវបានដកសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦។

យោងតាមប្រភពនានាដែល ស៊ីស៊ីថាមស៍ ទទួលបាន លោក លី សុង គឺត្រូវបានគេស្គាល់ថា ជាសមាជិកស្នូលនៃក្រុមឧក្រិដ្ឋជនរបស់លោក Chen Zhi។លោកជាប្រធានក្រុមហ៊ុន Huione Group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Group ហើយត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយបទឧក្រិដ្ឋជាច្រើនដូចជា៖បើកកាស៊ីណូអនឡាញ ការក្លែងបន្លំ និងការលាក់បាំងប្រាក់ចំណូលជាដើម៕

Khcct banner

អត្ថបទទាក់ទង