វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានអះអាងកាលពីល្ងាចថ្ងៃអង្គារថា សហរដ្ឋអាម៉េរិកអាចបញ្ចប់ការវាយប្រហារយោធារបស់ខ្លួនលើអ៊ីរ៉ង់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខនេះ ត្រាំថាអ៊ីរ៉ង់មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងជាលក្ខខណ្ឌជាមុនដើម្បីបន្ធូរបន្ថយនោះទេដោយអាម៉េរិកនិងបន្តប្រតិបត្តិការយោធារបស់ខ្លួនរហូតដល់សម្រេចគោលដៅ។
លោកដូណាល់ត្រាំបានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យរាងពងក្រពើរបស់សេតវិមានថា អាម៉េរិកនឹងចាកចេញឆាប់ៗនេះហើយការចាកចេញអាចកើតឡើង "ក្នុងរយៈពេលពីរសប្តាហ៍ រឺ បីសប្តាហ៍ខាងមុខនេះ។ លោកត្រាំសង្គត់ធ្ងន់ថាអ៊ីរ៉ង់ពេលនេះមិនចាំបាច់ធ្វើកិច្ចព្រមព្រៀងជាមួយអាម៉េរិកទៀតនោះទេ ដោយអាម៉េរិក និងបន្តរហូតដល់សម្រេចដូចគោលបំណងរបស់ខ្លួនក្នុងប្រតិបត្តិការយោធា Epic Fury។
លោកត្រាំព្រមានទៀតថាការបញ្ចប់ប្រតិបត្តិការនេះគឺថា អ៊ីរ៉ង់ត្រូវតែ «ដាក់ចូលទៅក្នុងយុគសម័យថ្ម» ដោយអ៊ីរ៉ង់នឹងគ្មានសមត្ថភាពក្នុងការទទួលបានអាវុធនុយក្លេអ៊ែរក្នុងពេលឆាប់ៗនេះ រឺ ពេលអនាគតទៀតឡើយ។ លោកថាបើរឿងបែបនេះកើតឡើងមែនយើងនឹងចាកចេញពីអ៊ីរ៉ង់៕