681 ezgif.com resize
Swift cc time

និស្សិតឆ្នើម ២ក្រុម ជាប់ជ័យលាភីនៅក្នុងកម្មវិធី “ប្រកួតតុលាការប្រឌិតកម្ពុជាជាភាសាខ្មែរ”ឆ្នាំ២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) បានរកឃើញម្ចាស់ជ័យលាភី នៃកម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជាជាភាសាខ្មែរ ក្រោយពេលការប្រកួតយ៉ាងស្វិតស្វាញរយៈពេល បីថ្ងៃ។ ក្នុងនោះ កម្មវិធីបានរកឃើញយុវជនឆ្នើមជាម្ចាស់ជ័យលាភីចំនួនពីរក្រុម។ ជ័យលាភីលេខ១ បានទៅលើនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង ជ័យលាភីលេខ២ បានទៅលើនិស្សិតមកពីសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ។

ក្នុងនោះយុវជនឆ្នើម ទទួលបានជ័យលាភីលេខ១ មកពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចមានដូចជា យុវជន អ៊ឹង ប៊ុនគៀត, យុវជន ឡាយ គឹមលីន, យុវជន ង៉ែត សុខវិសាល និងយុវតី ភាន លក្ខណា។ ចំណែកឯសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិក៏មានយុវជន ៤រូបដូចគ្នា។ ពួកគេទទួលបានជ័យលាភីលេខ ២នៅក្នុងការប្រកួតមួយនេះ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជាជាភាសាខ្មែររៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជាដែលមាននិស្សិតចូលរួម ១៥ក្រុម និងមកពីសាលវិទ្យាល័យ ៩ផ្សេងៗគ្នា និងត្រូវបានវិនិច្ឆ័យ និងផ្តល់ពិន្ទុយ៉ាងសុក្រឹត្យពីសំណាក់ចៅក្រម ដែលសុទ្ធសឹងជាចៅក្រម ព្រះរាជអាជ្ញា និងមេធាវីប្រកបដោយបទពិសោធខ្ពស់។

Khcct banner

អត្ថបទទាក់ទង