681 ezgif.com resize
Swift cc time

អាម៉េរិក-អ៊ីស្រាអែលសម្លាប់«មេទ័ពជើងទឹក»អ៊ីរ៉ង់ឈរជើងនៅច្រកសមុទ្រហ័រមូស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មេបញ្ជាការកងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Alireza Tangsiri

អ៊ីរ៉ង់៖ មេបញ្ជាការកងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលឈរជើងនៅច្រកសមុទ្រហ័រមូសលោក Alireza Tangsiri វ័យ ៦៤ឆ្នាំ ត្រូវបានសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបើកការវាយប្រហារព្រមៗគ្នានៅច្រកសមុទ្រហ័រមូស និងបណ្តាលឲ្យលោកបានរងរបួសធ្ងន់ធ្ងរ និងស្លាប់។ នេះបើយោងតាមការបញ្ជាក់អំពីការស្លាប់របស់លោក Alireza Tangsiri ពីប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់។

យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន REUTERS យោធាអ៊ីរ៉ង់បានបញ្ជាក់កាលពីល្ងាចថ្ងៃចន្ទអំពីការស្លាប់របស់មេបញ្ជាការកងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍គឺលោក Alireza Tangsiri បន្ទាប់ពីរងរបួសធ្ងន់ធ្ងរពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកនៅតំបន់ច្រកសមុទ្រហ័រមូស។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសកាលពីថ្ងៃទី ២៦ ខែមីនាថា "នៅក្នុងប្រតិបត្តិការដ៏ច្បាស់លាស់ និងសាហាវមួយ IDF បានកម្ចាត់មេបញ្ជាការកងទ័ពជើងទឹក IRGC គឺលោក Tangsiri រួមជាមួយមន្ត្រីជាន់ខ្ពស់នៃបញ្ជាការកងទ័ពជើងទឹក"របស់អ៊ីរ៉ង់ជាច្រើននាក់។ លោក Katz បានបន្តទៀតថា លោក Tangsiri ទទួលខុសត្រូវចំពោះប្រតិបត្តិការទម្លាក់គ្រាប់បែកដែលបានរារាំងកប៉ាល់មិនឱ្យឆ្លងកាត់ច្រកសមុទ្រ ហ័រមូស៕

Khcct banner

អត្ថបទទាក់ទង