681 ezgif.com resize
Swift cc time

អ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះបញ្ជាការអាម៉េរិកតម្លៃ ២៧០លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
យន្តហោះបញ្ជាការពិសេសលើអាកាសរបស់សហរដ្ឋអាម៉េរិកដែលមានឈ្មោះថា E-3 Sentry ត្រូវបានយោធាអ៊ីរ៉ង់បាញ់ទម្លាក់

អាម៉េរិក៖ យន្តហោះបញ្ជាការពិសេសលើអាកាសរបស់សហរដ្ឋអាម៉េរិកដែលមានឈ្មោះថា E-3 Sentry ត្រូវបានយោធាអ៊ីរ៉ង់បាញ់ទម្លាក់ និងបណ្តាលឲ្យរងការខូចខាតស្ទើរតែទាំងស្រុងដាច់ចេញជាពីរដោយហេតុការណ៍នេះបានធ្លាក់ចុះនៅមូលដ្ឋានទ័ពអាកាសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យ។រូបភាពដែលបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មាន BBC បានបង្ហាញថាយន្តហោះបញ្ជា និងត្រួតពិនិត្យរបស់សហរដ្ឋអាម៉េរិក E-3 Sentry ត្រូវបានបំផ្លាញនៅមូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

យោងតាមទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថាមន្ត្រីអាម៉េរិកម្នាក់បានថា បុគ្គលិកយោធាអាម៉េរិក ១២ នាក់បានរងរបួស ដែលពីរនាក់រងរបួសធ្ងន់ធ្ងរ នៅក្នុងការវាយប្រហាររបស់យោធាអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាសអារ៉ាប៊ីសាអូឌីត ក្នុងការវាយប្រហារមិនធ្លាប់មានរបស់អ៊ីរ៉ង់នេះក៏បានបណ្តាលឲ្យមានយ៉ាងហោចណាស់យន្តហោះចាក់ប្រេងរបស់សហរដ្ឋអាម៉េរិកពីរគ្រឿងក៏ត្រូវបានខូចខាតផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ដែលមានទំនាក់ទំនងជាមួយក្រុមឆ្មាំបដិវត្តន៍ IRGC បានប្រកាសថា យន្តហោះគ្មានមនុស្សបើក Shahed មួយគ្រឿងបានវាយប្រហារយន្តហោះ E-3 Sentry របស់សហរដ្ឋអាម៉េរិក។

គួររម្លឹកថាយន្តហោះ E-3 Sentry ដែលគេស្គាល់ជាទូទៅថា AWACS (Airborne Warning and Control System) គឺជា "ភ្នែកនៅលើមេឃ" (យន្តហោះបញ្ជាការលើអាកាស) ដ៏សំខាន់បំផុតសម្រាប់សហរដ្ឋអាម៉េរិក និងអង្គការ NATO។ E-3 Sentry គឺយន្តហោះបញ្ជាការដែលមានប្រព័ន្ធរ៉ាដាដ៏ធំ (Rotating Radar Dome) ដែលមានអង្កត់ផ្ចិត ៩.១ ម៉ែត្រ នៅពីលើតួខ្លួនយន្តហោះ សមត្ថភាពរ៉ាដា វាអាចតាមដានគោលដៅនៅលើអាកាស និងលើផ្ទៃទឹកក្នុងចម្ងាយជាង ៤០០ គីឡូម៉ែត្រ វាអាចបែងចែករវាងយន្តហោះសត្រូវ និងយន្តហោះសម្ព័ន្ធមិត្តបានយ៉ាងច្បាស់ វាក៏ដើរតួជា "ប៉មបញ្ជាចរាចរណ៍អាកាសចល័ត" ដោយអាចបញ្ជាយន្តហោះចម្បាំងផ្សេងទៀតឱ្យចូលវាយប្រហារគោលដៅ។ យន្តហោះដំបូងគេបានហោះហើរដំបូងនៅឆ្នាំ ១៩៧២ យន្តហោះនេះធ្លាប់ប្រើប្រាស់ក្នុងសង្គ្រាមដូចជានៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ជាដើម វាក៏ត្រូវបានប្រើប្រាស់ដើម្បីការពារដែនអាកាសសហរដ្ឋអាម៉េរិក បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា ២០០១ ផងដែរ៕

Khcct banner

អត្ថបទទាក់ទង