681 ezgif.com resize
Swift cc time

បណ្តាញព័ត៌មានអន្តរជាតិនាំគ្នាផ្សាយពីបេក្ខនារី Miss Grand Thailand ជួបបញ្ហាជ្រុះធ្មេញពេលកំពុងសម្តែងលើឆាក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាងកក៖បេក្ខនារីបវរកញ្ញា Miss Grand Thailand ម្នាក់ កាលពីថ្ងៃទី ២៥ មីនាកន្លងទៅបានជួបបញ្ហាពេលកំពុងឡើងសម្តែងលើឆាកដោយជ្រុះធ្មេញក្លែងក្លាយរបស់នាង។ព្រឹត្តិការណ៍នេះ បានជំរុញឱ្យមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយនានារបស់អន្តរជាតិនានា។

យោងតាមសេចក្តីរាយការណ៍នានា បានឱ្យដឹងថា បេក្ខនារីបវរកញ្ញា Miss Grand Thailand ម្នាក់នេះមានឈ្មោះ Kamolwan Chanago មានអាយុ ១៨ឆ្នាំមកពីខេត្តប៉ាក់ធំថានី ប្រទេសថៃ ហើយនាងបានជួបបញ្ហាជ្រុះធ្មេញក្លែងក្លាយរបស់នាងពេលស្រែកប្រកាសណែនាំខ្លួនរបស់នាង ក្នុងពេលនាងឡើងសម្តែងលើវេទិកានៅចំពោះមុខចៅក្រម និង អ្នកទស្សនា ក្នុងទីក្រុងបាងកក ប្រទេសថៃ។

តែយ៉ាងណា ក្រោយជួបបញ្ហានេះ បេក្ខនារីរូបនេះ បានប្រឹងប្រែងរក្សាជំហររបស់នាងបានយ៉ាងល្អ ដោយបានបែរខ្នងដាក់មហាជន ដើម្បីដាក់ធ្មេងរបស់នាងឡើងវិញ ហើយបានធ្វើដំណើរសម្តែងជូនដល់ចៅក្រមបានល្អឡើងវិញ ជាមួយការសាទរលើកទឹកចិត្តពីមហាជនដែលបានចូលរួមទស្សនា៕


Khcct banner

អត្ថបទទាក់ទង