681 ezgif.com resize
Swift cc time

កម្ពុជា-រុស្សីរៀបចំព្រឹត្តិការណ៍«ទិវាវប្បធម៌រុស្ស៊ី»នៅកម្ពុជាឆ្នាំ២០២៦ដើម្បីសាទរខួប៧០ឆ្នាំនៃការទូត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៨ មីនា បានរៀបចំព្រឹត្តិការណ៍ទិវាវប្បធម៌រុស្ស៊ី នៅកម្ពុជាឆ្នាំ២០២៦ ដែលជាផ្នែកនៃការអបអរសាទរខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ បានរៀបចំឡើង ក្រោមអធិបតីភាពលោកស្រី  ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Anatoly Borovik ឯកឧត្តមអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទចតុម្មុខ។

យោងតាមក្រសួងវប្បធម៌ ព្រឹត្តិការណ៍នេះ មានការរៀបចំពិព័រណ៍វត្ថុសិល្បៈ សម្លៀកបំពាក់ប្រពៃណី និង ការសម្តែងសិល្បៈក្រោមប្រធានបទ "អ្នកបន្តវេនតំបន់ស៊ីបេរី"។ កម្មវិធីនេះ ជាឱកាសក្នុងការចែករំលែក ការផ្លាស់ប្តូរចំណេះដឹង ក៏ដូចជាការស្វែងយល់ពីប្រពៃណីវប្បធម៌ក្នុងតំបន់ស៊ីបេរីដល់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការរំលឹកដល់អតីតកាលនោះទេ ប៉ុន្តែគឺជាការផ្តល់តម្លៃដល់ចំណងមិត្តភាពដ៏រឹងមាំ ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅកាន់អនាគតមួយ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌យ៉ាងស៊ីជម្រៅ។ ជាការពិតណាស់ វប្បធម៌ គឺជាដួងព្រលឹងរបស់ជាតិ ជាអត្តសញ្ញាណស្នូល និង ជាធនធានដ៏មានតម្លៃមិនចេះរីងស្ងួត ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងប្រទេសយើងទាំងពីរ ៕


Khcct banner

អត្ថបទទាក់ទង