681 ezgif.com resize
Swift cc time

ឱកាសសម្រាប់និស្សិត ហាត់ការនៅក្នុងនាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ នៃក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សាជំនាញដូចជា បច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងអប់រំ ស្ថិតិអប់រំ និងភាសាអង់គ្លេសឱ្យចូលបម្រើការជាបុគ្គលិកហាត់ការនៅទីនោះ។ ការជ្រើសរើសនេះ មានគោលបំណងរួមចំណែកពង្រឹងសមត្ថភាពរបស់និស្សិតដែលកំពុងចង់ស្វែងយល់ និងចង់បានបទពិសោធន៍ លើការអនុវត្តជាក់ស្តែងតាមស្ថាប័នរដ្ឋ និងជម្រុញផលិតភាព ព្រមទាំងប្រសិទ្ធភាពការងារនៅក្នុងអគ្គនាយកដ្ឋាន។

យោងតាមសេចក្តីជូនដំណឹង ឱកាសនេះផ្តល់ជូនសម្រាប់និស្សិតដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញដូចជា បច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងងប់រំ ស្តិតិអប់រំ ភាសាអង់គ្លេស។ យុវជនដែលដាក់ពាក្យត្រូវមានចំណេះដឹងល្អផ្នែកកុំព្យូទ័រ និងអង់គ្លេស(ការអាន សរសេរ ទំនាក់ទំនង) ។ យុវជន ត្រូវមានសុជីវធម៌ និងសីលធម៌ល្អ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន។ យុវជន ត្រូវតែអាចបំពេញការងារចាប់ពី ៣ខែឡើងទៅ។

បើតាមប្រភពដដែល អត្ថប្រយោជន៍ដែលយុវជនហាត់ការនឹងទទូលមានរួមមាន ឱកាសពង្រឹង និងអនុវត្តជំនាញឯកទេសរបស់ខ្លួននៅក្នុងបរិបទជាក់ស្តែង។ យុវជន នឹងទទួលបានបទពិសោធន៍ការងារ និងយល់ដឹងអំពីដំណើរការរៀបចំ អនុវត្តស្ថិតិ និងសូចនាករអប់រំសម្រាប់ពិនិត្យតាមដាន និងវាយតម្លៃវិស័យអប់រំ។ ជាពិសេស បេក្ខជនអាចនឹងមានឱកាសក្នុងការបំពេញការងារជាមួយមន្ត្រីនៅក្នុងស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍ ព្រមទាំងទទួលបានលិខិតបញ្ជាក់ និងលិខិតសរសើរបន្ទាប់ពីបញ្ចប់ការងារ។

ប្រសិនបើ បេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យដោយភ្ជាប់មកនូវ ឯកសារដូចជា ប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ពីចំណាប់អារម្មណ៍ និងឯកសារពាក់ព័ន្ធមួយចំនួនទៀតរួមមាន អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ ឬវិញ្ញាបនបត្រ និងលិខិតបញ្ជាក់ជានិស្សិតជាដើម និងដាក់ពាក្យទៅកាន់ លោកស្រី សរ សុគន្ធារស មន្ត្រីការិយាល័យកិច្ចការទូទៅនាយកដ្ឋាន នៃអគ្គនាកដ្ឋានគោលនយោបាយផែនការ (០១២ ៣០០ ៣៥៤ ឬ [email protected])។ បេក្ខជន អាចដាក់ពាក្យរហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៥ល្ងាច៕



Khcct banner

អត្ថបទទាក់ទង