ភ្នំពេញ៖ សារមន្ទីរជាតិ នឹងរៀបចំប្រកួតប្រជែង"ទស្សនៈយុវជនលើការពង្រីកសារមន្ទីរជាតិកម្ពុជា” ដើម្បីផ្តល់ឱកាសឱ្យនិស្សិតដែលកំពុងសិក្សាជំនាញ ស្ថាបត្យកម្ម ការរចនា វិចិត្រសិល្បៈ និងបុរាណវិទ្យា អាចចែករំលែកចក្ខុវិស័យ និងភាពច្នៃប្រឌិតរបស់ពួកគេចំពោះអនាគតនៃសារមន្ទីរជាតិ។
យោងតាមឯកសារយោងរបស់ក្រសួងវប្បធម៌ ការប្រកួតនេះគឺសម្រាប់សិស្សដែលកំពុងសិក្សាជំនាញស្ថាបត្យកម្ម រចនា វិចិត្រសិល្បៈ និងបុរាណវិទ្យានៅសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា។ បេក្ខជនអាចប្រកួត ជាលក្ខណៈបុគ្គល ឬជាក្រុមដែលមានសមាជិកមិនលើសពី ៤នាក់។ ចំពោះការដាក់ពាក្យបេក្ខជនត្រូវមានឯកសារមួយចំនួនដូចជា ប្រវត្តិរូបផ្ទាល់ខ្លួន លិខិតលើកទឹកចិត្ត (Motivation Letter) សម្រាប់ក្រុម ឬបុគ្គល Portfolio យ៉ាងច្រើន ១០ទំព័រ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថតចម្លង។ឯកសារទាំងអស់ ត្រូវតែជាភាសាអង់គ្លេស។ ជាចុងក្រោយបេក្ខជន ត្រូវរៀបចំឯកសារទាំងអស់នេះជាទម្រង់ PDF ហើយផ្ញើទៅកាន់ Email: [email protected] ឱ្យបានត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
បើតាមប្រភពដដែល ប្រធានបទដែលបេក្ខជនអាចជ្រើសរើសប្រកួតមាន ៤ដូចជា Connection between the NMC site and the RUFA site, Dialogue between traditional and modern architecture, Landscape and environmental value, និងប្រធានបទចុងក្រោយ Landscape and environmental value។ កម្មវិធីនឹងជ្រើសរើសយកស្នាដៃជ័យលាភីចំនួន ៨ក្រុម។ ក្រុមចំណាត់ថ្នាក់លេខ១ ទទួលបាន៨០០ដុល្លារ។ ចំណាត់ថ្នាក់លេខពីរ ៦០០ដុល្លារ។ ចំណាត់ថ្នាក់លេខ៣ ៤០០ដុល្លារ។ ក្រុមដែលនៅសល់នឹងទទួលបាន ១០០ដុល្លារក្នុង ១ក្រុម។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ តំណភ្ជាប់។
គួរបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំ សារមន្ទីរជាតិ និងExpertise France និងមានការសហការដោយក្រសួងវប្បធម៌ សាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ និង Musée national des arts asiatiques – Guimet ។ កម្មវិធីនេះ លើកទឹកចិត្តឱ្យនិស្សិតសិក្សាក្នុងជំនាញនេះស្វែងយល់ និងបំផុសគំនិតអំពីអត្តសញ្ញាណកម្ពុជា បេតិកភណ្ឌវប្បធម៌ និងការស្រមើស្រមៃបែបសហសម័យ ហើយសំណើរគម្រោងនីមួយៗនឹងមិនត្រួវយកមកអនុវត្តផ្ទាល់ទេ៕