ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៥មីនាបានរៀបចំពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីគាំទ្រលើគម្រោង“កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅជនបទក្នុងប្រទេសកម្ពុជា” ជាមួយអង្គការទស្សនៈពិភពលោកជប៉ុន ក្នុងថវិកាចំនួន ៤៩៣,៧៦៥ ដុល្លារអាម៉េរិក។
តាមរយៈជំនួយនេះ លោកឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី សង្ឃឹមថាជំនួយឥតសំណងនេះ នឹងជួយលើកកម្ពស់សុវត្ថិភាព និងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង ក៏ដូចជាលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត៕