681 ezgif.com resize
Swift cc time

អារ៉ាប៊ីសាអូឌីតអនុញ្ញាតឱ្យអាម៉េរិកប្រើមូលដ្ឋានទ័ពអាកាស King Fahd វៃអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតី Trump ជាមួយព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងការិយាល័យរាងពងក្រពើនៃសេតវិមានកាលពី ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥

អារ៉ាប៊ីសាអូឌីត៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានយល់ព្រមអនុញ្ញាតឱ្យកងកម្លាំងអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស King Fahd នៅផ្នែកខាងលិចនៃឧបទ្វីបអារ៉ាប់ប្រើប្រាស់ដើម្បីវាយប្រហារលើអ៊ីរ៉ង់។ ការសម្រេចចិត្តផ្តល់មូលដ្ឋានទ័ពអាកាសដ៏សំខាន់ King Fahd ទៅសហរដ្ឋអាម៉េរិកនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបន្តបើកការវាយប្រហារជាប់ៗគ្នាជាច្រើនថ្ងៃប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើទីតាំងថាមពលរបស់អារ៉ាប៊ីសាអូឌីត។

យោងតាមកាសែត The Wall Street Journal បានរាយការណ៍ថាប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) កំពុងខិតជិតសហការជាមួយកងកម្លាំងអាម៉េរិក និងអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដោយអ៊ីរ៉ង់ ដែលបានរំខានដល់សេដ្ឋកិច្ចដល់ពិភពអារ៉ាប់។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនដោយបញ្ជាក់ថា បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធថាមពលឈូងសមុទ្រការអត់ធ្មត់របស់អារ៉ាប៊ីសាអូឌីតចំពោះការវាយប្រហាររបស់អ៊ីរ៉ង់មិនមានដែនកំណត់ទៀតនោះទេ។

WSJ បានបញ្ជាក់ទៀតថាព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ឥឡូវនេះចង់បង្កើតឡើងវិញនូវការទប់ស្កាត់ ហើយជិតដល់ការសម្រេចចិត្តចូលរួមក្នុងការវាយប្រហារលើអ៊ីរ៉ង់ដោយផ្ទាល់។ ប្រភពមួយបានប្រាប់ WSJ ថា "វាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ មុនពេលព្រះរាជាណាចក្រនេះចូលទៅក្នុងសង្គ្រាមដោយផ្ទាល់ជាមួយអ៊ីរ៉ង់"៕

Khcct banner

អត្ថបទទាក់ទង