681 ezgif.com resize
Swift cc time

ធ្លាក់យន្តហោះយោធានៅកូឡុំប៊ីសម្លាប់មនុស្ស៦៦នាក់ និងរបួស ៨១នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

កូឡុំប៊ី៖ យន្តហោះដឹកជញ្ជូនសម្ភារៈយោធាមួយគ្រឿងរបស់ប្រទេសកូឡុំប៊ីដែលដឹកមនុស្ស ១២១ នាក់ ភាគច្រើនជាទាហាន បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងបានមួយសន្ទុះ យន្តហោះយោធាដែលគេស្គាល់ឈ្មោះថា Hercules C-130 បានធ្លាក់ចុះនៅទីក្រុង Puerto Leguizamo ប្រទេសកូឡុំប៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៦ នាក់ និងរបួស ៨១ នាក់។ មន្ត្រីក្នុងតំបន់អះអាងថា អ្នករងរបួសត្រូវបានព្យាបាលនៅក្នុងតំបន់កើតហេតុមុនពេលត្រូវបានដឹកតាមយន្តហោះបន្តទៅព្យាបាល។

យោងតាមទីភ្នាក់ងារព័ត៌មាន FRANCE24 បានរាយការណ៍ថា យន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងដែលមានមនុស្ស ១២១ នាក់ ភាគច្រើនជាទាហាន បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងបានមួយភ្លែតកាលពីថ្ងៃចន្ទ នៅទីក្រុង Puerto Leguizamo ប្រទេសកូឡុំប៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៦ នាក់ និងរបួសយ៉ាងហោចណាស់ ៨១ នាក់។

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អនុប្រធានក្រុង Carlos Claros បាននិយាយថា សាកសពជនរងគ្រោះត្រូវបានយកទៅដាក់នៅសាលតម្កល់សពក្នុងទីក្រុងតូចមួយ ហើយគ្លីនិកតែពីរប៉ុណ្ណោះនៅក្នុងទីក្រុងបានព្យាបាលអ្នករងរបួសមុនពេលពួកគេត្រូវបានដឹកទៅកាន់ទីក្រុងធំៗ។ លោកថា «ខ្ញុំចង់ថ្លែងអំណរគុណដល់ប្រជាជននៃទីក្រុង Puerto Leguizamo ដែលបានចេញមកជួយជនរងគ្រោះនៃគ្រោះថ្នាក់នេះ» លោក Claros បានប្រាប់ស្ថានីយ៍ទូរទស្សន៍កូឡុំប៊ី RCN។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pedro Sánchez បានរៀបរាប់នៅតាមបណ្តាញសង្គម X ថា យន្តហោះដែលបានធ្លាក់កាលពីថ្ងៃច័ន្ទ កំពុងដឹកជញ្ជូនកងទ័ពទៅកាន់ទីក្រុងមួយផ្សេងទៀតនៅ តំបន់ Putumayo។ រូបភាពដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិតដោយប្រព័ន្ធផ្សព្វផ្សាយកូឡុំប៊ី បង្ហាញពីពពកខ្មៅនៃផ្សែងហុយឡើងពីវាលស្រែមួយដែលយន្តហោះបានធ្លាក់ និងរថយន្តដឹកទំនិញដែលមានទាហានកំពុងប្រញាប់ប្រញាល់ទៅកាន់កន្លែងនោះ។ កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្ស ៧៧ នាក់ត្រូវបានជួយសង្គ្រោះពីកន្លែងធ្លាក់យន្តហោះដោយមានអ្នករបួសជាច្រើននាក់ ។

លោក Erich Saumeth អ្នកជំនាញអាកាសចរណ៍ និងជាអ្នកវិភាគយោធារបស់ប្រទេសកូឡុំប៊ី បានបញ្ជាក់ថា យន្តហោះ Hercules C-130 ដែលបានធ្លាក់កាលពីថ្ងៃចន្ទ ត្រូវបានសហរដ្ឋអាម៉េរិកបរិច្ចាគទៅឱ្យប្រទេសកូឡុំប៊ីក្នុងឆ្នាំ ២០២០។ បីឆ្នាំក្រោយមក វាបានឆ្លងកាត់ការកែសម្រួលលម្អិតមួយ ដែលគេស្គាល់ថាជាការជួសជុលឡើងវិញ ដែលម៉ាស៊ីនរបស់វាត្រូវបានត្រួតពិនិត្យ និងគ្រឿងបន្លាស់សំខាន់ៗត្រូវបានផ្លាស់ប្តូរជំនួសអាចាស់។ អាជ្ញាធរនៃប្រទេសកូឡុំប៊ីកំពុងតែបើការស៊ើបអង្កេតស្វែងរកមូលហេតុនៃការធ្លាក់យន្តហោះនេះ៕ Check b

Khcct banner

អត្ថបទទាក់ទង